មូលហេតុ ៤ យ៉ាងដែលការងូតទឹកពេលយប់ល្អជាងពេលណាទាំងអស់

  • 2021-08-16 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងូតទឹកគឺជារឿងដែលមនុស្សម្នាក់ៗត្រូវធ្វើ យ៉ាងហោចណាស់ក៏បានម្ដងដែលក្នុងមួយថ្ងៃ។ ខណៈពេលអ្នកខ្លះចូលចិត្តការងូតទឹកលាងសម្អាតនៅពេលព្រឹកព្រលឹម និងអ្នកខ្លះទៀតចូលចិត្តធ្វើវានៅពេលយប់បន្ទាប់ពីបញ្ចប់កិច្ចការពេញមួយថ្ងៃ ឬមុនពេលដែលពួកគេចូលគេង។ ចំណែកឯគ្រូពេទ្យជំនាញសើស្បែកក៏បានណែនាំឲ្យមានការងូតទឹកលាងសម្អាតយ៉ាងហើយណាស់ពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលល្ងាច។

ថ្វីត្បិតតែការងូតទឹកវាតម្រូវទៅតាមពេលវេលាដែលអ្នកមានក៏ពិតមែន ឬទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកក៏ដោយតែការជ្រើសរើសធ្វើវានៅពេលយប់ពិតជាអាចផ្ដល់ឲ្យអ្នកវិញនូវអត្ថប្រយោជន៍សុខភាពជាច្រើន។

ទាំងនេះគឺជាមូលហេតុ ៤ យ៉ាងដែលការផ្លាស់ប្តូរទម្លាប់ងូតទឹករបស់អ្នកទៅពេលយប់ពិតជាល្អជាងពេលណាទាំងអស់៖

១. វាអាចជួយឲ្យអ្នកគេងឆាប់លក់ ការងូតទឹកពេលល្ងាចមួយម៉ោងមុនពេលចូលគេងធ្វើឲ្យរាងកាយ និងស្មារតីរបស់អ្នកបាន ធូរស្បើយបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ ហើយវាពិតជាអាចធ្វើឲ្យអ្នកគេងលក់ស្រួលជាងមុន។

២. វាល្អសម្រាប់សុខភាពស្បែករបស់អ្នក ការងូតទឹកមុនពេលចូលគេងក៏អាចជួយបំបាត់មុនបានដោយសារការលាងសម្អាតប្រភេទបាក់តេរីដែលមាននៅលើដងខ្លួនឬនៅលើផ្ទៃមុខចេញ និងធ្វើឲ្យស្បែកស្អាតស្រស់ថ្លាមានសុខភាពល្អ។

៣. សុខភាពសក់របស់អ្នកនឹងល្អជាងមុន ប្រសិនបើអ្នកកក់សក់នៅពេលល្ងាចអ្នកនឹងមានពេលច្រើនដើម្បីឲ្យវាស្ងួតតាមធម្មជាតិ ហើយម្យ៉ាងវិញទៀតវានឹងធ្វើឲ្យសក់របស់អ្នកភ្លឺរលោងមានទំងន់ និងមានសុខភាពល្អជាងការផ្លុំសក់ដែលនឹងធ្វើឲ្យសក់ខូច។

៤. វាអាចការពារអ្នកពីការរមួលសាច់ដុំ បើអ្នកមានអារម្មណ៍ថាឈឺសាច់ដុំ ភាពនឿយហត់ពីការងារពេញមួយថ្ងៃ ការងូតទឹកក្តៅអ៊ុនៗអាចជួយបំបាត់អារម្មណ៍មិនល្អទាំងនោះបាន ហើយអាចការពារពីការរមួលក្រពើដោយប្រការណាមួយ និងជំរុញឲ្យការគេងរបស់អ្នកលក់ស្រួលជាងមុន។

ការងូតទឹកពេលព្រឹកគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយមុនពេលអ្នកចាប់ផ្ដើមការងារ ការសិក្សាឬការប្រកបរបររកស៊ី ខណៈពេលដែលការងូតទឹកពេលយប់ពិតជាអាចជួយដល់ផ្នែកសុខភាពបាន។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាបែកញើសពេលយប់ ការហត់នឿយ ការគេងមិនសូវលក់អ្នកគួរប្តូរទម្លាប់មកងូតទឹកក្ដៅអ៊ុនៗមុនពេលចូលគេងវិញដើម្បីបញ្ចៀសរោគសញ្ញាមិនល្អ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាព៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den