រឿង ៦ យ៉ាងដែលត្រូវធ្វើដើម្បីភាពសប្បាយចិត្តពេលស្ត្រេសខ្លាំង
- 2021-08-16 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងដែលត្រូវធ្វើដើម្បីភាពសប្បាយចិត្តពេលស្ត្រេសខ្លាំង
ការដែលមិនបានជួបជុំមិត្តភក្តិ ដៃគូសង្សារឬក្រុមគ្រួសារ ការខកខានមិនបានប្រកបមុខរបររកស៊ី ទំនាក់ទំនងការងារក៏មិនមាន ហើយការជួបប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនៅក្នុងសង្គមក៏ត្រូវបានកាត់ផ្ដាច់ចេញទៀតដែលវាជាមូលហេតុធ្វើឲ្យអ្នកមានភាពស្មុគស្មាញ និងឈានទៅរកបញ្ហាស្ត្រេស។
ទាំងនេះដោយសារជំងឺរាតត្បាត កូវីដ-១៩ ដែលបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅ ហើយវាធ្វើឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះទទួលរងជំងឺស្ត្រេសយ៉ាងខ្លាំង។ នៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេសកាន់តែយូរ វានឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ ហើយអ្នកនឹងមានអារម្មណ៍ថាជីវិតហាក់ដូចជាគ្មានន័យអ្វីសោះសម្រាប់អ្នក។
បើអ្នកមានអារម្មណ៍ថាស្ត្រេសជាញឹកញាប់នោះសូមកុំបណ្ដោយឲ្យសោះ តែគួរធ្វើរឿងទាំង ៦ យ៉ាងនេះដើម្បីចៀសផុតពីអារម្មណ៍ស្ត្រេស និងទទួលបានភាពសប្បាយចិត្តមកវិញ៖
១. ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិឬក្រុមគ្រួសារ
២. គួរសម្រាកពីប្រព័ន្ធបណ្ដាញសង្គម ហើយប្ដូរទៅធ្វើសកម្មភាពអ្វីដែលអ្នកចូលចិត្ត (ការដើរចេញខាងក្រៅ ឬការជិះកង់ជាដើម)
៣. ការស្ដាប់ ឬការបើកបទចម្រៀងដែលអ្នកចូលចិត្តស្ដាប់ឲ្យលឺនៅក្នុងផ្ទះឬបន្ទប់របស់អ្នក
៤. ការនិយាយអំពីអារម្មណ៍របស់អ្នកចេញប្រាប់ទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីឲ្យអារម្មណ៍បានធូរស្បើយ
៥. ប្រសិនជាអាច ការសម្រាកលំហែកាយនៅកន្លែងធម្មជាតិៗក៏អាចជួយបានច្រើនដែរ
៦. ហើយអ្នកត្រូវធ្វើការរំលឹកខ្លួនឯងថាបញ្ហាស្ត្រេសវាមិនមែនជាភាពអចិន្ត្រៃយ៍ឡើយ
ប្រសិនបើភាពស្មុគស្មាញនៃអារម្មណ៍របស់អ្នកមិនបានល្អប្រសើរឡើងទេ ហើយអ្នកនៅតែមានអារម្មណ៍ថាមានភាពតានតឹងនឹងពិបាកចិត្តខ្លាំងនោះ អ្នកគួរតែធ្វើការស្វែងយល់អំពីមូលហេតុចម្បងដែលកំពុងជះឥទ្ធិពលដល់អ្នក។ ការរៀនគ្រប់គ្រងភាពតានតឹងទាំងនោះជាមួយវិធីខាងលើ និងការស្វែងរកជំនួយបន្ថែមទៀតក៏ជាវិធីដែលអាចបញ្ចៀសអ្នកពីការកើតជំងឺស្ត្រេសបានដែរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖