រូបមន្ត ៤ យ៉ាងដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត

  • 2021-08-12 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គលផ្ទាល់ខ្លូនជារឿយៗទាក់ទងនឹងអារម្មណ៍វិជ្ជមាន និងការពេញចិត្តនូវអ្វីៗដែលខ្លួនមាន អ្វីៗដែលខ្លួនកំពុងតែបានធ្វើនៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ជាទូទៅតើអ្នកអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តតាមរបៀបណាដែរ?

ដើម្បីធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយ អ្នកគួរតែស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃជីវិតរបស់អ្នក ហើយធ្វើការវាយតម្លៃនៃកម្រិតសុភមង្គលរបស់អ្នក និងស្វែងរកទិសដៅដែលអាចនឹងនាំមកនូវភាពសប្បាយចិត្តនឹងសុភមង្គលសម្រាប់ខ្លួនឯង។

ជីវិតដែលមានសុភមង្គល និងមានភាពសប្បាយរីករាយជាទូទៅតែងតែមានធាតុផ្សំទាំង ៤ ខាងក្រោមនេះ៖

  • មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងមិត្តភក្តិ
  • សេចក្ដីស្រឡាញ់ពេញលេញចំពោះខ្លួនឯង (ឬដៃគូសង្សារបើមាន)
  • ការងារល្អដែលអ្នកពេញចិត្ត ចង់ធ្វើ ចង់បាន និងអាចមានលទ្ធភាពចិញ្ចឹមអ្នកបាន
  • ការមានភាពវិជ្ជមាននៅក្នុងជីវិតរស់នៅ និងការគោរពឲ្យតម្លៃខ្លួនឯងក៏ដូចជាអ្នកដទៃជាប្រចាំ

ប្រសិនបើអ្នកមានធាតុទាំងបួននេះវាអាចធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយជាញឹកញាប់ ពីព្រោះធាតុនីមួយៗគឺមានសារសំខាន់ណាស់ដែលទាមទារឲ្យអ្នកធ្វើការគ្រប់គ្រង និងបង្កើតម្ដងមួយៗរហូតដល់ពួកវាមានតុល្យភាពស្មើគ្នា។ បើសិនជាអ្នកបាត់បង់ឬមិនមានធាតុណាមួយនោះ សេចក្ដីសុខនឹងភាពស្បាយរីករាយរបស់អ្នកក៏បាត់បង់ទៅតាមនោះដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម