គន្លឹះល្អៗចំពោះអ្នកដែលចង់ត្រលប់ទៅរកអតីតរបស់អ្នកវិញ
- 2021-08-12 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះល្អៗចំពោះអ្នកដែលចង់ត្រលប់ទៅរកអតីតរបស់អ្នកវិញ
មិនថាអ្នកសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់អ្នក ឬក៏ធ្វើការដោះស្រាយនោះទេ រឿងទាំងពីរយ៉ាងនេះនឹងកើតឡើងនៅក្នុងទំនាក់ទំនងស្នេហាជាមិនខាន បើទោះបីជាវាមានរយះពេលខ្លីឬមានរយះពេលយូរប៉ុនណាក៏ដោយ។ ការជួបមនុស្សម្នាក់ហើយម្នាក់ទៀតនៅក្នុងឆាកជីវិតស្នេហាអាចបង្រៀនឲ្យអ្នកយល់ដឹងអំពីបុគ្គលនោះថាគេចូលចិត្ត និងមិនចូលចិត្តអ្វី ឬជាមនុស្សប្រភេទណាសម្រាប់ស្នេហា។
នៅក្នុងសម័យនេះមូលហេតុដែលនាំឲ្យមានការជួបជុំត្រូវគ្នាសារជាថ្មីម្តងទៀតហាក់ដូចជាច្រើនជាងហេតុផលដែលនាំឲ្យមានការបែកគ្នា។ ពេលខ្លះការបែកបាក់គ្នាជាមួយអតីតអាចមានអារម្មណ៍ថាជាការឈឺចាប់ខ្លាំង ប៉ុន្តែនៅពេលដែលមានការវិលត្រលប់ត្រូវគ្នាវិញម្ដងទៀតវាអាចជារឿងល្អសម្រាប់អ្នកទាំងពីរ។ ប៉ុន្តែមុននឹងគិតថាចង់វិលត្រលប់ទៅកាន់អតីតដៃគូរបស់អ្នកវិញ សូមប្រាកដថាអ្នកច្បាស់ ១០០ ភាគរយក្នុងការធ្វើវាដោយហេតុផលត្រឹមត្រូវ។
ដូច្នេះគន្លឹះល្អៗទាំងប៉ុន្មានខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវគិតពិចារណាឲ្យបានច្បាស់លាស់មុននឹងចង់ត្រលប់ទៅរកអតីតរបស់អ្នកសារជាថ្មីនោះ៖
ក្នុងការបញ្ចប់ទំនាក់ទំនងស្នេហាវាអាចមានការឈឺចាប់ ជាពិសេសនៅពេលដែលអ្នកនៅតែមានក្ដីស្រឡាញ់ និងការឲ្យតម្លៃគ្នាទៅវិញទៅមកជាមួយអតីតដៃគូសង្សាររបស់អ្នក។ ប៉ុន្តែនៅពេលដែលអ្នកបើកចំហធ្វើការផ្ដល់ឱកាសឲ្យគ្នាម្ដងទៀត រឿងល្អៗអាចនឹងកើតមានឡើងនៅក្នុងទំនាក់ទំនងសារជាថ្មីនោះ។ ព្យាយាមចំណាយពេលដើម្បីធ្វើការវាយតម្លៃទៅលើហេតុផល ការនិយាយដោយភាពស្មោះត្រង់អំពីអ្វីៗដែលអ្នកគិតជាមួយអតីតរបស់អ្នក ហើយវែកញែកទៅលើអ្វីដែលល្អនឹងមិនល្អដែលគួរតែមាននៅក្នុងទំនាក់ទំនងនៃការត្រលប់វិញនោះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖