អត្ថប្រយោជន៍ ៤ យ៉ាងពីការប្រើក្រែមលាបក្រោមរង្វង់ភ្នែកជាប្រចាំថ្ងៃ

  • 2021-08-02 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាសុខភាពស្បែកមុខគឺមានទំនាក់ទំនងគ្នាទាំងអស់ ដែលអ្នកត្រូវយកចិត្តទុកដាក់ ក្រៅពីបញ្ហាមុខកើតមុន ជាំ ស្បែកស្ងួតជ្រាវជ្រួញ បញ្ហាស្បែកខ្មៅយារធ្លាក់ឬជាំនៅក្រោមរង្វង់ភ្នែកគឺជាកត្តាសំខាន់ផងដែរ ពីព្រោះមនុស្សនឹងធ្វើការវាយតម្លៃអ្នកភ្លាមៗទៅលើបញ្ហានោះ។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវបញ្ចូលក្រែមលាបក្រោមរង្វង់ភ្នែកទៅក្នុងទម្លាប់ថែរក្សាសម្រស់ប្រចាំថ្ងៃរបស់អ្នក។ វាពិតជាចាំបាច់ និងសំខាន់ណាស់ក្នុងការថែរក្សាសម្រស់នៅក្រោមរង្វង់ភ្នែកឲ្យមានសុខភាពល្អ។

ជាទូទៅការថែទាំសុខភាពស្បែកនៅក្រោមរង្វង់ភ្នែកភាគច្រើនត្រូវបានគេមើលរំលងជាញឹកញាប់ ជាពិសេសនៅក្នុងទម្លាប់ថែរក្សាស្បែកនឹងសម្រស់របស់មនុស្សម្នាក់ៗ។ នេះក៏ដោយសារតែសុខភាពស្បែកនៅបរិវេណនោះមិនសូវជាមានបញ្ហាចោទខ្លាំងឡើយ ហើយអ្នកដែលមាននោះភាគច្រើនគឺបណ្ដាលមកពីសុខភាពទូទៅ ការផឹកគ្រឿងស្រវឹងនឹងជក់បារីជាប្រចាំ ឬក៏ការគេងមិនបានគ្រប់គ្រាន់ក៏អាចជាមូលហេតុដែរ។

ទាំងនេះគឺជាហេតុផល ៤ យ៉ាងដែលអ្នកគួរតែចាប់ផ្ដើមប្រើក្រែមលាបក្រោមរង្វង់ភ្នែកចាប់ពីពេលនេះតទៅ៖

  • ការបង្ការទុកមុនគឺវាល្អជាងការព្យាបាល តាមការណែនាំបានប្រាប់ថាអ្នកគួរតែចាប់ផ្ដើមប្រើក្រែមលាបនេះចាប់ពីអាយុ ២០ ជាងឡើងទៅ ដើម្បីការពារស្រទាប់ស្តើងនៃស្បែកជុំវិញភ្នែករបស់អ្នកឲ្យមានសុខភាពល្អ និងការបង្ការពីស្នាមជ្រាវជ្រួញមុនអាយុ

  • ជួយសម្រួលពីការហត់នឿយរបស់ភ្នែក បើអ្នកកត់សំគាល់ឃើញថាខ្លួនអ្នកមានអាការហើមភ្នែកដោយប្រការណាមួយនោះ ការលាបក្រែមក្រោមភ្នែកគឺជាវិធីព្យាបាលដ៏ល្អ ជាពិសេសវានឹងជួយកាត់បន្ថយការហើមនៅក្រោមរង្វង់ភ្នែកបានយ៉ាងមានប្រសិទ្ធិភាព

  • ផ្ដល់សំណើមដល់ស្បែកក្រោមភ្នែករបស់អ្នក នៅលើបរិវេណក្រោមរង្វង់ភ្នែកគឺជាផ្នែកមួយដែលងាយទទួលរងភាពស្ងួតបំផុត ហើយវាក៏ដូចជាស្បែកមុខដែរ អ្នកត្រូវផ្ដល់សំណើមឲ្យវាជាប្រចាំ

  • ជួយប្រយុទ្ធប្រឆាំងនឹងស្នាមជាំខ្មៅក្រោមរង្វង់ភ្នែក វាមិនមែនគ្រាន់តែជាផលិតផលផ្តល់សំណើមតែប៉ុណ្ណោះទេ តែវាក៏មានតួនាទីក្នុងការជួយការពារស្បែកពីភាពជ្រាវជ្រួញដែលបណ្ដាលមកពីកត្តាជាច្រើនបានយ៉ាងមានប្រសិទ្ធិភាពផងដែរ

អ្នកត្រូវចាំថាបញ្ហាស្បែកក្រោមរង្វង់ភ្នែកអាចបណ្ដាលមកពីកត្តាជាច្រើនណាស់ ដូចច្នេះការលាបក្រែមក្រោមរង្វង់ភ្នែកគឺជាវិធីល្អមួយក្នុងការការពារ ការបង្ការ ការកាត់បន្ថយ និងជាការព្យាបាលបានយ៉ាងល្អផងដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den