រូបមន្តទាំង ៧ ដែលធ្វើមានប្រសិទ្ធិភាពក្នុងការព្យាបាលស្នាមជ្រាវជ្រួញ

  • 2021-08-01 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈពេលដែលអ្នកអាចលាក់អាយុពិតរបស់អ្នកដោយការស្លៀកពាក់ទាន់សម័យ ឬការតុបតែងមុខឲ្យមើលទៅក្មេងជាងវ័យបាន តែចំពោះបញ្ហាស្បែកជ្រាវជ្រួញមួយ អ្នកមិនងាយនឹងលាក់បាំងបានដោយងាយនោះទេ។ សុខភាពស្បែករបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃដំណើរការវ័យចំណាស់ ប្រសិនបើអ្នកថែទាំឲ្យមានសុខភាពល្អនោះភាពចាស់នៃស្បែកក៏ដើរយឺត តែបើមិនមានការថែទាំឲ្យបានដិតដល់ទេនោះសុខភាពស្បែករបស់អ្នកនឹងដើរទៅរកភាពចាស់កាន់តែលឿន។

ភាគច្រើស្នាមជ្រាវជ្រួញតែងតែកើតមានឡើងនៅលើថ្ងាស ក្រោមរង្វង់ភ្នែក និងកន្លែងខ្លះទៀតនៅលើបរិវេណផ្ទៃមុខរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះការឡើងទម្ងន់ក៏អាចបណ្ដាលឲ្យអ្នកមានស្នាមជ្រាវជ្រួញនៅលើដងខ្លួនបានផងដែរ។ ហេតុដូចច្នេះហើយបានជាបញ្ហាសុខភាព និងសម្រស់មានទំនាក់ទនងគ្នាយ៉ាងខ្លាំងដែលតម្រូវឲ្យអ្នកយកចិត្តទុកដាក់ថែទាំឲ្យបានច្រើន។

ទាំងនេះគឺជាវិធីដ៏មានប្រសិទ្ធិភាពមួយចំនួយដែលអាចជួយកម្ចាត់នឹងកាត់បន្ថយស្នាមជ្រាវជ្រួញដែលអ្នកកំពុងតែមាន និងការពារមិនឲ្យមានកើតឡើងនៅលើស្បែក៖

  • ការផឹកទឹកឲ្យបានច្រើន ជាពិសេសនៅរដូវក្ដៅ
  • តែងតែពាក់វែនតាការពាពន្លឺព្រះអាទិត្យជាប្រចាំ
  • គួរតែផ្លាស់ប្ដូរមកញ៉ាំរបបអាហារសុខភាព
  • ញ៉ាំប្រភេទសាច់ត្រីឲ្យបានញឹកញាប់
  • ការគេងឲ្យបានគ្រប់គ្រាន់
  • លាបក្រែមការពារកាំរស្មីយូវីពេលចេញទៅក្រៅ
  • និងកុំភ្លេចឲ្យសោះការលាបផលិតផលផ្ដល់សំណើម

សុខភាពទូទៅគឺជារឿងចម្បងដែលអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ខ្លាំងបំផុត ពីព្រោះសុខភាពស្បែកនឹងសុខភាពទូទៅគឺមានទំនាក់ទំនងជាមួយគ្នា។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវថែទាំសុខភាពស្បែក សម្រស់ និងសុខភាពទូទៅឲ្យបានស្មើគ្នាក្នុងពេលតែមួយ។ សុខភាព និងសម្រស់គឺជារឿងចាំបាច់សម្រាប់មនុស្សម្នាក់ៗ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម