៦ វិធីក្នុងការបំបាត់ស្នាមជាំខ្មៅក្រោមរង្វង់ភ្នែកបានយ៉ាងមានប្រសិទ្ធិភាព

  • 2021-07-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មនុស្សភាគច្រើនបញ្ហានៃស្នាមខ្មៅក្រោមរង្វង់ភ្នែកគឺមិនសូវមានកើតឡើងទេ លុះត្រាតែអ្នកនោះមានអាយុច្រើន ហើយភាគច្រើនអ្នកដែលកើតនោះគឺបណ្ដាលមកពីបញ្ហាសុខភាពមិនសូវល្អ ការគេងមិនបានគ្រប់គ្រាន់ ឬក៏មិនបានថែទាំសុខភាពសម្រស់ឲ្យបានដិតដល់។

បញ្ហានេះមានច្រើប្រភេទផងដែរ អ្នកខ្លះគ្រាន់តែមានស្នាមក្រហមក្រមៅ ខ្លះក៏ជាំខ្មៅនឹងយារធ្លាក់ ហើយខ្លះទៀតនោះទាំងស្នាមជាំខ្មៅនឹងស្នាមជ្រាវជ្រួញផងដែរ។ ការស្វែងរកប្រភេទក្រែមបំប៉នស្បែកក្រោមរង្វង់ភ្នែក និងវិធីព្យាបាលដទៃទៀតនោះគឺពិតជាមានសារសំខាន់ណាស់ ហើយវាមិនពិបាកនោះទេ។

ទាំងនេះគឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើនៅផ្ទះដើម្បីជួយបំបាត់ស្នាមជាំខ្មៅក្រោមរង្វង់ភ្នែកបាន៖

១. ព្យាយាមញ៉ាំប្រភេទអាហារធ្វើពីកាកាវ និងត្រីសាល់ម៉ុន

២. ទទួលទានប្រភេទវីតាមីន អ៊ី និងវីតាមីន ខេ ឲ្យបានគ្រប់គ្រាន់

៣. ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ

៤. លាមក្រែមផ្ដល់សំណើមដែលប្រឆាំងនឹងភាពចាស់ និងស្នាមជាំខ្មៅក្រោមរង្វង់ភ្នែក

៥. ម៉ាស្សាបរិវេណនោះជាមួយប្រភេទប្រេងម៉ាស្សាដូចជាប្រេងដូងជាដើម

៦. និងរូបមន្តធម្មជាតិម៉ាសបិទដូចជាត្រសក់ ម៉ាសដំឡូង ប៉េងប៉ោះ និងកញ្ចប់តែត្រជាក់ជាដើម

ទោះបីជាស្នាមខ្មៅនៅក្រោមរង្វង់ភ្នែករបស់អ្នកមិនមានសភាពធ្ងន់ធ្ងរក៏ដោយ តែអ្នកគួរតែព្យាយាមលាមក្រែមផ្ដល់សំណើមដែលប្រឆាំងនឹងភាពចាស់ និងស្នាមជាំខ្មៅក្រោមរង្វង់ភ្នែកនោះ ដើម្បីការពារកុំឲ្យវាកើតឡើងមុនអាយុ ឬការពារដោយសារអ្នកមានសុខភាពមិនសូវល្អ និងការមិនមានពេលគេងគ្រប់គ្រាន់ជាដើម។ មានវិធីព្យាបាលតាមផ្ទះ និងវិធីព្យាបាលតាមបែបវេជ្ជសាស្ត្រមួយចំនួនសម្រាប់ការបំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែកនេះបាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den