រឿងពិត ៦ យ៉ាងដែលឪពុកម្តាយមានការលំបាកក្នុងការប្រាប់កូនៗរបស់ពួកគេ
- 2021-07-27 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិត ៦ យ៉ាងដែលឪពុកម្តាយមានការលំបាកក្នុងការប្រាប់កូនៗរបស់ពួកគេ
ការចិញ្ចឹមកូនគឺជាការងារដ៏លំបាកមួយដែលអ្នកមិនអាចធ្វើការប្រកែក ឬតវ៉ាបានឡើយ ហើយការមានកូននៅក្នុងផ្ទះ ២៤ ម៉ោងក្នុងមួយថ្ងៃនឹង ៧ ថ្ងៃក្នុងមួយសប្ដាហ៍នោះវាអាចធ្វើឲ្យអ្នកកាន់តែមានភាពតានតឹងកាន់តែខ្លាំង ខណៈពេលដែលសាលារៀន និងកន្លែងធ្វើការត្រូវបានបិទដោយសារបញ្ហាកូវីដ-១៩។
តាមការសិក្សាមួយបានរកឃើញថាប្រហែលជាង ៦៩ ភាគរយនៃឪពុកម្តាយមិនមានឆន្ទៈក្នុងការនិយាយប្រាប់ការពិតទៅកាន់កូនៗរបស់ពួកគេឡើយ។ ហើយប្រហែលជាង ៦១ ភាគរយនៃឪពុកម្តាយបានកុហកកូនៗរបស់ពួក ពីព្រោះតែការភ័យខ្លាចដែលឪពុកម្តាយមិនចង់ឲ្យកូនៗមានការព្រួយបារម្ភទៅលើបញ្ហាទាំងនោះដូចជាពួកគាត់។
ខាងក្រោមនេះគឺជារឿង ៦ យ៉ាងផ្សេងទៀតដែលឪពុកម្តាយមានការលំបាកក្នុងការពិភាក្សា ឬប្រាប់ទៅកាន់កូនៗរបស់ពួកគេ៖
១. ពួកគាត់មិនដែលនិយាយថាពួកគាត់កំពុងតែមានបញ្ហាលុយកាក់ឡើយ
២. មិនមានចម្លើយគ្រប់ពេលដែលកូនៗបានសួរពួកគាត់
៣. ការនិយាយថា អ្នកមិនអាចក្លាយជាអ្វីដែលអ្នកចង់បានក្នុងជីវិតនោះទេ
៤. គាត់មិនបង្ហាញអំពីអារម្មណ៍ភ័យខ្លាចចំពោះអនាគតរបស់កូនៗនៅពេលដែលពួកគេធំឡើង
៥. មិនដែលនិយាយឡើយថា ពួកគាត់មិនចូលចិត្តអ្នកតាំងពីក្មេង
៦. ហើយពួកគាត់ធ្វើការលាក់បាំងអំពីបញ្ហាសុខភាពរបស់ពួកគាត់ចំពោះកូនៗ
មិនថាមានហេតុផលអ្វីក៏ដោយក្នុងនាមជាឪពុកម្តាយគឺនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យកូនៗរបស់ពួកគាត់ទទួលបានអនាគតភ្លឺស្វាង និងដើម្បីក្លាយជាមនុស្សដែលមានការទទួលខុសត្រូវនៅក្នុងសង្គមរស់នៅ។ ឪពុកម្ដាយគឺជាមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងជីវិតរបស់កូនៗ ហើយអ្នកត្រូវតែធ្វើជាគំរូល្អបំផុតសម្រាប់ពួកគាត់ ដើម្បីក្លាយជាឪពុកម្តាយដ៏ល្អបំផុត៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖