៥ វិធីជួយធ្វើឲ្យទំនាក់ទំនងស្នេហានៅតែល្អប្រសើរ ទោះបីឃ្លាតឆ្ងាយមិនបានជួបគ្នាក៏ដោយ
- 2021-07-26 08:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីជួយធ្វើឲ្យទំនាក់ទំនងស្នេហានៅតែល្អប្រសើរ ទោះបីឃ្លាតឆ្ងាយមិនបានជួបគ្នាក៏ដោយ
នៅក្នុងទំនាក់ទំនងស្នេហាឆ្ងាយពីគ្នាក្នុងពេលបិទទីក្រុងដែលមិនអាចជួបគ្នាបានគឺជារឿងមួយមិនមែនងាយស្រួលនោះទេសម្រាប់ដៃគូដែលកំពុងតែស្រលាញ់គ្នាខ្លាំង។ ប៉ុន្តែការបិទទីក្រុង តំបន់ ខេត្តមួយចំនួននេះគ្រាន់តែជាការបណ្ដោះអាសន្នទេដើម្បីការការពារនៃការឆ្លងរាតត្បាតនៃជំងឺ កូវីដ-១៩ ដូចច្នេះកុំពិបាកចិត្តខ្លាំងពេក ពីព្រោះមិនមែនមានតែអ្នកទេដែលត្រូវរស់នៅបែកពីមនុស្សជាទីស្រឡាញ់ មិត្តសំឡាញ់ និងក្រុមគ្រួសារ។
វារឹតតែមិនសូវពិបាកទៀតក្នុងការរក្សាចំណងមិត្តភាពរបស់អ្នក មិនថាស្នេហា មិត្តភក្ដិឬក្រុមគ្រួសារឡើយ សម័យនេះជាសម័យបច្ចេកវិទ្យាទំនើប អ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងជាមួយពួកគេជានិច្ច គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ទាំងនេះគឺជារឿងដែលអ្នកគួរតែព្យាយាមធ្វើដើម្បីឲ្យពួកគាត់នៅតែមានភាពស្បាយចិត្តខណៈពេលជាប់នៅតែក្នុងផ្ទះរៀងៗខ្លួន៖
១. ការជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមក
២. ការខលរកគ្នាជាប្រចាំ ឬជារៀងរាល់ថ្ងៃនឹងឲ្យបានញឺកញាប់
៣. ការចែករំលែកព័ត៌មានល្អៗ ជាជាងប្រាប់តែអំពីរឿងបំភិតបំភ័យ
៤. ការទិញរបស់ដែលពួកគាត់ត្រូវការជាចាំបាច់ផ្ញើរទៅឲ្យពួកគាត់
៥. ការឲ្យយោបល់ ឬដំបូន្មានក្នុងការគិត ការធ្វើរឿងវិជ្ជាមានទម្រាំតែការបិទឃុំឃាំងនេះត្រូវបញ្ចប់
ទាំងនេះជារឿងដែលអ្នកគួរធ្វើជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ភាពសប្បាយចិត្ត ក្ដីសង្ឃឹម ភាពរឹងមាំ ហើយប្រសិនបើអ្នកអាចឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះបាន ចំណងមិត្តភាពរវាងស្នេហា គ្រួសារ មិត្តសំឡាញ់របស់អ្នកគឺពិតជាល្អខ្លាំង៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖