៣ វិធីក្នុងការពង្រឹងសុខភាពផ្លូវចិត្តឲ្យបានល្អ

  • 2021-07-21 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈប្រទេសយើងឥឡូវនេះកំពុងតែមានភាពច្របូកច្របល់ខ្លាំងអំពីបញ្ហាកូវីដថ្មី ហើយម្នាក់ៗគឺកំពុងតែមានផលវិបាកខ្លាំងដែរ ទាំងបញ្ហាការងារ ការរកស៊ី ការសិក្សាជាដើម។ ម្នាក់ៗគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលទាមទារឲ្យមានការតស៊ូព្យាយាមខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាដែលកំពុងតែកើតមានឡើងនេះ។

ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមាននៅគ្រប់ពេលវេលានឹងនៅគ្រប់ទីកន្លែងតែអ្នកត្រូវចាំថាអ្នកណាៗក៏មានបញ្ហាដែរ គ្រាន់តែថាមានតិចឬច្រើនតែប៉ុណ្ណោះ។

ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងរស់នៅដោយភាពសប្បាយរីករាយសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តនោះ អ្នកគួតែព្យាយាមមកអនុវត្តតាមវិធីទាំង ៣ ងាយៗនេះ៖

១. ការគិតវិជ្ជមាន ការគិតតែរឿងល្អៗ នៅពេលដែលមានបញ្ហានៅជុំវិញខ្លួននោះវាពិបាកក្នុងការគិតវិជ្ជមាន ប៉ុន្តែការគិតអវិជ្ជមានមិនមែនជាជម្រើសតែមួយគត់នោះទេ អ្នកគួរតែធ្វើរឿងអ្វីសប្បាយភ្លាមៗពេលណាដែលអ្នកមានអារម្មណ៍ស្ត្រេសខ្លាំង

២. បញ្ឈប់ការគិតច្រើនពេក ការគិតច្រើនជ្រុលមិនមែនជាវិធីដោះស្រាយនោះទេ ផ្ទុយទៅវិញវាធ្វើឲ្យអ្នកកាន់តែស្ត្រេសខ្លាំង ការបែងចែកបញ្ហាថាមួយណាគួរដោះស្រាយមុន មួយណាគួរទុកសិនទើបជាវិធីល្អ និងមិនធ្វើឲ្យអ្នកមានភាពស្មុគស្មាញ

៣. សប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន ចាំថាអ្នកណាក៏មានបញ្ហាដែរ មិនថាអ្នកមានឬអ្នកក្រឡើយ សម្លឹងមកមើលខ្លួនឯងថាមានអ្វីខ្លះ ហើយសម្លឹងមើលទៅអ្នកដែលគ្នាគ្មានអ្វីទាល់តែសោះផង

អ្វីដែលសំខាន់នោះគឺការថែទាំខ្លួនទាំងសុខភាពរាងកាយនឹងផ្លូវចិត្តជាប្រចាំថ្ងៃដោយអនុវត្តតាមវិធីទាំង ៣ ខាងលើនេះ។ ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែលក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តឲ្សសប្បាយចិត្ត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den