វិធីងាយៗ ៥ យ៉ាងធ្វើឲ្យមុខម៉ត់រលោងក្នុងរយះពេលខ្លី
- 2021-07-15 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗ ៥ យ៉ាងធ្វើឲ្យមុខម៉ត់រលោងក្នុងរយះពេលខ្លី
ម្រស់គឺជារឿងសំខាន់បំផុតរបស់មនុស្សម្នាក់ៗ ហើយមនុស្សភាគច្រើនតែងតែជួបប្រទះទៅលើបញ្ហាផ្ទៃមុខមិនម៉ត់រលោងដូចជាតារាល្បីៗ។ ទោះជាបញ្ហានោះទើបតែកើតឡើង ឬជាបញ្ហាយូរអង្វែងមកហើយក៏ដោយ ការកើតមុន រន្ធញោសធំៗ និងបញ្ហាមុខផ្សេងៗជាច្រើនទៀត វាជារឿងដែលត្រូវព្រួយបារម្ភយ៉ាងខ្លាំង។
មនុស្សម្នាក់ៗចង់បានស្បែករបស់ពួកគេមើលទៅស្អាតម៉ត់រលោងជាងមុន ការថែរក្សាស្បែកឲ្យភ្លឺថ្លាគឺទាមទារឲ្យអ្នកមានការយកចិត្តទុកដាក់ជាប្រចាំ ការជ្រើសរើសប្រើផលិតផលឲ្យត្រូវទៅនឹងប្រភេទស្បែករបស់អ្នកក៏សំខាន់ណាស់ដែរ។
អ្នកគួរតែព្យាយាមអនុវត្តតាមវិធីខាងក្រោមនេះដើម្បីទទួលបានស្បែកមុខដែលមានសុខភាពល្អនឹងម៉ត់រលោងក្នុងរយះពេលខ្លីប៉ុណ្ណោះ៖
១. លាងសម្អាតមុខយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ
២. ចៀសវាងការញេចមុនដោយប្រើដៃឬក្រចកដៃ ងាកមកប្រើឧបករណ៍សម្អាតមុនវិញ
៣. លាបផលិតផលផ្ដល់សំណើម ឬផលិតផលការពារស្បែកដែលអាចជួយបង្រួមរន្ធរោម
៤. ងាកមកប្រើក្រែមការពារកម្ដៅថ្ងៃវិញទើបការពារស្បែក និងជំនួយស្បែកឲ្យម៉ត់រលោងបែបធម្មជាតិ
៥. ហើយផឹកទឹកឲ្យបានច្រើនជាងរាល់ដង និងញ៉ាំតែប្រភេទអាហារណាដែលផ្ដល់សុខភាពល្អនឹងសម្រស់
វិធីសាស្ត្រនីមួយៗអាចផ្ដល់ផលលឿនឬឆាប់គឺវាអាស្រ័យទៅលើប្រភេទស្បែករបស់មនុស្សនោះ ហើយរឿងបន្ថែមដែលអ្នកគួរធ្វើនោះគឺការផ្លាស់ប្តូរទម្លាប់រស់នៅទូទៅដូចជាការកាត់បន្ថយស្ត្រេស ភាពតានតឹង ការជក់បារី ផឹកស្រា។ ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ និងការញ៉ាំរបបអាហារដែលមានសុខភាពល្អជាប្រចាំ វាជាផ្នែកធំមួយក្នុងការជួយព្យាបាលនឹងលើកកម្ពស់សម្រស់របស់អ្នក៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖