វិធីងាយៗ ៣ យ៉ាងដែលអាចការពារកុំឲ្យមានស្នាមសន្លាកដោយសារបញ្ហាមុន
- 2021-07-14 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗ ៣ យ៉ាងដែលអាចការពារកុំឲ្យមានស្នាមសន្លាកដោយសារបញ្ហាមុន
គ្មាននរណាម្នាក់ចង់បាន ឬជួបនឹងបញ្ហាស្នាមមុននៅលើផ្ទៃមុខនោះទេ ពីព្រោះវាមានផលប៉ះពាល់មិនល្អជាច្រើនចំពោះសម្រស់។ ស្នាមសន្លាកនៅលើផ្ទៃមុខឬនៅលើដងខ្លួនពេលខ្លះវាអាចក្លាយជាស្នាមអចិន្ត្រៃយ៍ ខ្លះទៀតក៏បាត់ទៅវិញក្នុងរយៈពេលដ៏យូរ មិនថាស្នាមនោះបណ្តាលមកពីអ្វីក៏ដោយ។
អ្នកចង់បំបាត់មុនចេញពីផ្ទៃមុខឬនៅលើដងខ្លួនរបស់អ្នក អ្នកគួរតែដឹងពីវិធីសាស្ត្រក្នុងការដោះស្រាយ ឬព្យាបាលឲ្យបានត្រឹមត្រូវ បើមិនដូចច្នោះទេវានឹងធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ អ្នកអាចនឹងមានការកើតមុនកាន់តែច្រើន ស្នាមមុនពីការញេចដែលមិនបានព្យាបាលនឹងក្លាយជាស្នាមសន្លាកអចិន្ត្រៃយ៍។
មកអនុវត្តតាមវិធីទាំង ៣ នេះដើម្បីការពារនឹងព្យាបាលអ្នកពីការមានស្លាកស្នាមសន្លាកដោយសារបញ្ហាមុន៖
១. គួរធ្វើការព្យាបាលមុនភ្លាមៗ គួរទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកដើម្បីពិនិត្យ និងព្យាបាលឲ្យត្រូវទៅតាមប្រភេទស្បែករបស់អ្នក ចាំថាស្បែករបស់មនុស្សម្នាក់ៗគឺខុសគ្នា
២. ការព្យាបាលដោយកាំរស្មីឡាស៊ែរ វានឹងជួយឲ្យសរសៃឈាមឲ្យដើរល្អ ធ្វើឲ្យស្នាមរាបស្មើរឡើងវិញបន្តិចម្ដងៗ និងជួយឲ្យស្បែកប្រែមកម៉ត់រលោងឡើងវិញ
៣. ជួបជាមួយគ្រូពេទ្យសើស្បែក បើស្ថានភាពមុនរបស់អ្នកមានសភាពធ្ងន់ធ្ងរនោះ អ្នកត្រូវទៅជួបគ្រូពេទ្យជំនាញខាងសើស្បែកភ្លាមៗ ដើម្បីស្វែងរកផលិតផលដែលត្រូវតាមប្រភេទស្បែករបស់អ្នក និងជួយព្យាបាលបញ្ហានេះឲ្យមានប្រសិទ្ធភាពនឹងសុវត្ថិភាពល្អ
បញ្ហាស្នាមមុនវាមិនអាចកម្ចាត់បាត់ភ្លាមៗនោះទេ វាទាមទារពេលវេលា និងទៅតាមស្ថានភាពរបស់អ្នកក្នុងការព្យាបាលឲ្យជាសះស្បើយដោយគ្មានស្លាកស្នាម។ តាមគ្រូពេទ្យសើស្បែកបាននិយាយថាអ្នកដែលមានបញ្ហាមុនគួរតែរង់ចាំរហូតដល់អាយុលើសពី ២០ ឆ្នាំមុននឹងទទួលការព្យាបាល ដើម្បីប្រាកដថាវានឹងមិនកើតឡើងវិញនៅថ្ងៃអនាគត៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖