គ្រឿងផ្សំ ៣ យ៉ាងក្នុងការព្យាបាលសក់ខូច

  • 2021-06-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់គឺជាផ្នែកមួយក្នុងការជួយលើកកម្ពស់សម្រស់ឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ដើម្បីតាមឲ្យទាន់ភាពសម័យនិយម ម៉ូដសក់គឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗដោយការលេងពណ៌សក់ ការគាបឲ្យត្រង់ ឬម៉ូដរួញ ហើយនឹងម៉ូដជាច្រើនផ្សេងទៀតទៅតាមកាលៈទេសៈ កន្លែងណាដែលអ្នកទៅ ឬកម្មវិធីណាដែលអ្នកនឹងចូលរួម។

ទាំងនោះហើយដែលជាមូលហេតុធ្វើឲ្យសក់អ្នកមានការខូចខាច និងបាត់បង់សុខភាព។ តែវាមិនមែនជារឿងដែលអ្នកត្រូវព្រួយបារម្ភនោះឡើយ ពីព្រោះវាអាចព្យាបាលបានដោយវីធីមួយនេះ ជាមួយគ្រឿងផ្សំតែបីមុខតែប៉ុណ្ណោះ៖

១. ក្រែមបន្ទន់សក់ (Conditioner)

២. ប្រេងដូង (Coconut Oil)

៣. ប្រេងអូលីវ (Olive Oil)

វិធីអនុវត្ត៖

  • យកគ្រឿងផ្សំទាំងបីនេះលាយបញ្ចូលគ្នាឲ្យសព្វ ក្នុងចានមួយតាមចំនួយស្មើរៗគ្នា និងតាមដែលចំនួនដែលអ្នកគិតថាវាគ្រប់អាចលាបសព្វទៅលើសក់របស់អ្នក
  • យកប្រភេទប្លាស្ទីករុំអាហារ មករុំឲ្យបានជុំវិញសក់ដែលលាបហើយ
  • ទុកចោលប្រហែល ២០ ទៅ ៣០ នាទីទើបលាងវាចេញជាមួយនឹងទឹកក្តៅអន់ៗបន្តិចជាការស្រេច (កុំក្តៅពេក)

ទាំងនេះជាវិធីងាយៗមួយដែលពិតជាអាចជួយព្យាបាលសក់ឲ្យមានសុខភាពល្អមកវិញ។ បើសក់ខូចខ្លាំងព្យាយាមធ្វើពី ២ ទៅបីដងក្នុងមួយសប្តាហ៍ តែបើមិនសូវខូចទេអាចធ្វើត្រឹមតែម្តងទៅពីរដងក្នុងមួយសប្តាហ៍បានហើយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den