អាហារ ៥ មុខដែលជួយបង្កើនថាមពលខួរក្បាលរបស់អ្នកតាមបែបធម្មជាតិ

  • 2021-07-13 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនរួមទាំងអ្នកជំនាញផ្នែកខួរក្បាលបានគិតថាការបាត់បង់កោសិកាខួរក្បាលមានន័យថាវាជាការបាត់បង់បញ្ញា ហើយការបាត់បង់បញ្ញាគឺជារឿងដែលជៀសមិនរួច និងមិនអាចទាញត្រឡប់មកវិញបានឡើយ។

ដោយសារភាពចាស់ជរាបានធ្វើឲ្យការយល់ដឹងរបស់អ្នកមានការថយចុះខ្លាំង ប៉ុន្ដែមានវិធីល្អៗជាច្រើនដែលអាចជួយទ្រទ្រង់សុខភាពខួរក្បាលនឹងប្រព័ន្ធសមត្ថភាពផ្នែកសរសៃប្រសាទរបស់អ្នកឲ្យបានប្រើសើរឡើង។

ទាំងនេះជាអាហារល្អបំផុតសម្រាប់ខួរក្បាលបើយោងទៅតាមអ្នកជំនាញផ្នែកខួរក្បាល និងវេជ្ជបណ្ឌិតជាច្រើនទៀត៖

១. ផ្លែបេរីខៀវ វាអាចការពារខួរក្បាលរបស់អ្នកពីការបំផ្លាញរ៉ាឌីកាល់ (radicals) និងជំងឺទាក់ទងទៅនឹងអាយុដូចជាជំងឺវង្វេងជាដើម

២. ផ្លែបឺរ សារធាតុចិញ្ចឹមនៅក្នុងផ្លែបឺរអាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលក៏ដូចជាការបន្ថយសម្ពាធឈាមបានយ៉ាងល្អផងដែរ

៣. គ្រាប់ធញ្ញជាតិ អាចជួយបញ្ឈប់ការថយចុះការយល់ដឹងដែលបណ្ដាលមកពីភាពចាស់ជរា ហើយវាសម្បូរទៅដោយប្រភេទវីតាមីនអ៊ី

៤. ទឹកផ្លែទទឹម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងប្រព័ន្ធសរសៃប្រសាទខួរក្បាលរបស់អ្នក

៥. សូកូឡាខ្មៅ វាមានសារធាតុរំញោចធម្មជាតិដែលអាចជួយបង្កើនការផ្តោតអារម្មណ៍ ហើយវាផ្ដល់អត្ថប្រយោជន៍សុខភាពខួរក្បាលជាច្រើនប្រភេទទៀត

ដូចដែលអ្នកបានដឹងហើយថាអ្វីៗទាំងអស់ដែលអ្នកកំពុងតែញ៉ាំជារៀងរាល់ថ្ងៃគឺមានឥទ្ធិពលទៅលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់អ្នក។ ហេតុដូច្នេះហើយបានជាការញ៉ាំល្អនឹងនាំមកនូវអត្ថប្រយោជន៍ល្អសម្រាប់សុខភាពទូទៅ មិនចាំបាច់ថាតែសុខភាពខួរក្បាលប៉ុណ្ណោះទេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម