ធ្វើរឿង ៤ យ៉ាងនេះដើម្បីឲ្យក្រុមគ្រួសារនៅតែសប្បាយចិត្តខណៈពេលបញ្ហាកូវីដកំពុងរាតត្បាត
- 2021-07-08 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើរឿង ៤ យ៉ាងនេះដើម្បីឲ្យក្រុមគ្រួសារនៅតែសប្បាយចិត្តខណៈពេលបញ្ហាកូវីដកំពុងរាតត្បាត
ស្ថានភាពបញ្ហា កូវីដ-១៩ ក្នុងពេលថ្មីៗនេះនៅមិនទាន់បានធូរស្រាលនៅឡើយទេ តែវានៅតែមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមានគ្រប់ពេលវេលា ជាពិសេសនោះគឺសម្រាប់អ្នកដែលមានកូនចៅតូចៗនៅក្នុងគ្រួសារ។
ហើយអ្នកឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលតស៊ូឆ្លងកាត់ការលំបាក ភាពសោកសៅទាំងនោះ ចាំថាមនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។
ដើម្បីរក្សារភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសាររបស់អ្នក អ្នកគួរតែអនុវត្តតាមវិធីទាំង ៤ យ៉ាងខាងក្រោមនេះ៖
១. ការបង្រៀននឹងការលេងហ្គេមជាមួយពួកគាត់ (មិនមែនពីឧបករណ៍អេឡិចត្រូនិច) តែជាការផ្គុំរូបភាព គូររូបភាព ឬការផាត់ពណ៌រូបភាព និងបង្រៀនមេរៀនដល់ពួកគាត់ជាដើម
២. ការកែឆ្នៃរបស់លេងឬរបស់ប្រើប្រាស់ ជាវិធីមួយដែលធ្វើឲ្យពួកគាត់មានភាពសកម្ម បង្កើនគំនិតឆ្នៃប្រឌិដ្ឋ និងភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ
៣. ការងារសួនច្បារ សម្រាប់អ្នកដែលមានទីធ្លាដាំដំណាំ ឬក៏អាចធ្វើវាឡើងនៅក្នុងផោងផ្កាប្រសិនបើអ្នកមិនមាន ផ្តល់ភាពសកម្ម លំអផ្ទះសម្បែង និងបរិយាកាសល្អនៅក្នុងផ្ទះ
៤. ការឲ្យពួកគាត់ចេះជួយក្នុងការចម្អិនម្ហូប ធ្វើឲ្យពួកគាត់មានទម្លាប់សកម្ម ទម្លាប់ជួយយកអាសា ផ្តល់ភាពស្និតស្នាល និងភាពរឹងមាំសម្រាប់គ្រួសាររបស់អ្នក
ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស ភាពអផ្សុក និងធ្ចើឲ្យសុខភាពផ្លូវចិត្តបានល្អប្រសើរនោះ អ្វីដែលសំខាន់បំផុតគឺការប្រាប់ពួកគាត់កុំឲ្យមានការភ័យខ្លាចឬព្រួយបារម្ភជាមួយនឹងបញ្ហានានា វាមិនល្អសម្រាប់ក្មេងទេ ប្តូរទៅជាភាពវិជ្ជាមានវិញដោយប្រាប់អំពីរបៀបការពារ វាធ្វើឲ្យផ្នត់គំនិតនៃការគិតរបស់ក្មេងមានភាពវិជ្ជមាន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖