ហេតុផល ៦ យ៉ាងដែលការសងសឹកចំពោះអតីតរបស់អ្នកមិនមែនជារឿងល្អឡើយ

  • 2021-07-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពយុត្តិធម៌នៅក្នុងជម្លោះស្នេហាគឺជារឿងមួយដែលមិនងាយនឹងធ្វើការវែកញែកឲ្យបានស្មើរគ្នានោះទេ តែនៅពេលដៃគូសង្សាររបស់អ្នកធ្វើបាបអ្នកនោះ ត្រូវចងចាំថាវាមិនមែនជាកំហុសរបស់នរណាម្នាក់ឡើយ។ បន្ទាប់ពីការបែកបាក់អ្នកប្រហែលជាមានការស្អប់ មានគំនិតទៅលើសងសឹកទៅកាន់ដៃគូដែលបានធ្វើបាបចិត្តអ្នក ទោះជាយ៉ាងណាក៏ដោយាវាមិនមានជាគំនិតល្អឡើយ។

ក្នុងករណីភាគច្រើនអ្នកគួរតែមើលវានៅពេលដែលអ្នកបានគ្រាប់កាំភ្លើងពីព្រោះអ្នកដែលធ្វើឱ្យអ្នកកខ្វក់មិនមែនជាអ្នកដែលអ្នកចង់នៅជាមួយអស់មួយជីវិត។ អតីតរបស់អ្នកប្រហែលជាបានបោកបញ្ឆោតអ្នក ឬបានធ្វើបាបដោយពាក្យសំដីនឹងផ្នែករាងកាយ ហើយនិងការបំផ្លាញកិត្តិយសរបស់អ្នក តែអ្វីក៏ដោយដែលបានធ្វើខុសចំពោះអ្នក អ្នកត្រូវតែរកវិធីដើម្បីដើរទៅមុខដោយមិនមានការសងសឹកជាមួយគេ។

មូលហេតុ ៦ យ៉ាងដែលអ្នកមិនគួរព្យាយាមធ្វើការសងសឹកចំពោះអតីតរបស់អ្នកឡើយ៖

១. វាមិនល្អឡើយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក

២. អ្នកចំណាយពេល ថាមពលរបស់អ្នកអត់ប្រយោជន៍

៣. វាត្រូវបានចាត់ទុកថាជាសកម្មភាពមួយដ៏ជូរចត់សម្រាប់អ្នក

៤. វានឹងមានការផ្សាផ្សារភ្ជាប់ជាមួយនឹងការបដិសេធ

៥. វាជាសកម្មភាពក្នុងការបំផ្លាញឆាកជីវិតរបស់ខ្លួនឯង

៦. វានឹងមិនបានធ្វើការផ្លាស់ប្ដូរទៅលើអ្វីទាំងអស់

ប្រាកដណាស់អ្នកប្រហែលជាមានអារម្មណ៍ស្រណុកស្រួលបន្តិចនៅពេលគិតថាអ្នកធ្វើអោយពួកគេឈឺចាប់ដូចជាអ្នកបានទទួលរងនោះ ប៉ុន្តែវានឹងមិនបានធ្វើការផ្លាស់ប្ដូរអ្វីឡើយគឺមានតែការឈឺចាប់ទាំងសងខាងម្ដងហើយម្ដងទៀត ហើយអ្នកអាចនឹងមិនអាចធ្វើការបំភ្លេចទុក្ខសោកទាំងនោះពេញមួយជីវិតក៏ថាបាន។ ដូច្នេះកុំធ្វើការសងសឹកឲ្យសោះ តែអ្នកត្រូវតែរកវិធីដើម្បីដើរឆ្ពោះទៅមុខឲ្យបានល្អប្រសើរសម្រាប់ខ្លួនឯងវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម