របៀបនៃការផ្ញើសារទៅមនុស្សប្រុសដែលអ្នកទើបតែបានជួប

  • 2021-07-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាពិតជាពិបាកណាស់នៅពេលណាដែលអ្នកព្យាយាមចែចង់បុរសសង្ហាណាមួយនោះ ហើយនៅពេលដែលអ្នកមិនមានជំនាញឬបទពិសោធន៍ទៀតនោះវារឹតតែពិបាក។ វាជាការពិត ជាពិសេសនៅពេលដែលអ្នកមិនមានជំនាញក្នុងការប្រាស្រ័យទាក់ទងក្នុងការសន្ទនា មិនថាទល់មុខឬជាការផ្ញើសារឡើយ។

ការមានទំនុកចិត្តក្នុងការផ្ញើសារដំបូងនោះហើយអ្នកនឹងទទួលបានការឆ្លើយតប និងចំណាប់អារម្មណ៍ពីគេ ប៉ុន្តែតើអ្នកអាចរក្សាការសន្ទនារបស់អ្នកបានយ៉ាងដូចម្តេចទៅ? អ្នកអាចមានសំណាងដោយងាយឬក៏គ្មានគឺអាស្រ័យទៅលើការបង្កើនកម្រិតនៃទំនាក់ទំនងរវាងអ្នកទាំងពីរ។

ទាំងនេះគឺជាប្រភេទសារដែលអ្នកគួរផ្ញើទៅកាន់បុរសដែលអ្នកទើបតែបានជួបលើកដំបូង៖

១. ផ្ញើសារត្អូញត្អែរឬខំមិនដើម្បីឲ្យគេចងចាំអ្នក នេះគឺជាគន្លឹះដើម្បីធ្វើការរំលឹកពីអ្វីដែលអ្នកទាំងពីរបានធ្វើនៅពេលដែលអ្នកបានជួបជាលើកដំបូង ហើយវានឹងធ្វើឲ្យគាត់ចងចាំអ្នក

២. ត្រូវតែផ្ញើសារបែបកំប្លែង ការលេងសើចគឺជាវិធីល្អបំផុតដើម្បីធ្វើឲ្យគាត់មានអារម្មណ៍ថាសប្បាយរីករាយនៅពេលគាត់បាននិយាយជាមួយអ្នកឬនៅជាមួយអ្នក

៣. ត្រូវតែមានការប្រាប់ឬការផ្ញើសារបែបត្រង់ៗ ត្រូវគិតឆ្ពោះទៅមុខជានិច្ចកុំគ្រាន់តែផ្ញើសារទៅគាត់ដើម្បីជាប្រយោជន៍ក្នុងការតាមដានអំពីគេតែប៉ុណ្ណោះ

អ្នកមិនចាំបាច់ធ្វើឲ្យមានការស្មុគស្មាញនោះទេ ការរក្សាអ្វីៗជាលក្ខណៈបែបសមមញ្ញនោះគឺជាគន្លឹះល្អដើម្បីឲ្យគាត់យកចិត្តទុកដាក់ងាកមករកអ្នកវិញ។ ត្រូវប្រាកដថាអ្នកបានព្យាយាមធ្វើរឿងទាំងបីចំណុចខាងលើនេះ ហើយតែងតែមានផែនការជាក់លាក់នឹងសាមញ្ញៗដើម្បីទទួលបានទំនាក់ទំនងល្អទៅថ្ងៃមុខជាមួយបុរសនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម