អត្ថប្រយោជន៍ ៣ យ៉ាងពីការមានរុក្ខជាតិនៅក្នុងបន្ទប់គេង
- 2021-07-08 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ ៣ យ៉ាងពីការមានរុក្ខជាតិនៅក្នុងបន្ទប់គេង
ខ្យល់អាកាសមិនបរិសុទ្ធនៅក្នុងបន្ទប់ជាហេតុធ្វើឲ្យអ្នកមានផលវិបាកក្នុងការដកដង្ហើមពេលអ្នកកំពុងគេងដែលអាចប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នកដូចជាគេងមិនបានស្កប់ស្កល់ជាដើម។ តើធ្វើដូចម្តេចទើបអាចទទួលបានខ្យល់អាកាសបរិសុទ្ធល្អនៅក្នុងបន្ទប់គេង?
អ្នកគ្រាន់តែធ្វើការបន្ថែមប្រភេទរុក្ខជាតិនៅក្នុងបន្ទប់គេងមួយចំនួនទៅតាមកន្លែងដែលអ្នកចង់ដាក់វាដូចជានៅលើតុរៀន ទូសៀវភៅ មាត់បង្អួច មាត់ទ្វាជាដើម។ វាមិនត្រឹមតែអាចជួយលំអបន្ទប់ឲ្យមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ រុក្ខជាតិនឹងជួយផ្តល់ខ្យល់អុកស៊ីសែនល្អៗដែលអ្នកកំពុងតែត្រូវការផងដែរ។
ហើយទាំងនេះគឺជាអត្ថប្រយោជន៍ ៣ ប្រភេទដែលទទួលបានពីការមានរុក្ខជាតិនៅក្នុងបន្ទប់គេង៖
១. ជួយធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ដោយសារខ្យល់អុកស៊ីសែនបរិសុទ្ធ
២. ជួយបំបាត់ភាពតានតឹងនឹងការធុញថប់អារម្មណ៍ពេលមានរុក្ខជាតិនៅជុំវិញខ្លួន
៣. ង្កើនការផ្តោតអារម្មណ៍ និងផលិតភាពទាំងការសិក្សានឹងការងារ
តាមការសិក្សារស្រាវជ្រាវក៏បានបង្ហាញដែលថាមនុស្សមានការផ្តោតអារម្មណ៍ខ្លាំងនៅពេលមានដើមរុក្ខជាតិជាច្រើននៅជុំវិញខ្លួនជាពិសេសនោះសម្រាប់អ្នកដែលសម្លឹងមើលកុំព្យូទ័រយូរពេក ធ្វើការក្រឡែកមើលរុក្ខជាតិនឹងផ្លាស់ប្តូរអារម្មណ៍អ្នកបានភា្លមៗ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖