៧ សញ្ញាបញ្ជាក់ថាដៃគូរបស់អ្នកកំពុងតែធ្វើការគ្រប់គ្រងអ្នកហើយ

  • 2021-07-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតដៃគូសង្សារ ស្វាមីភវិយា ឬទំនាក់ទំនងស្នេហាមានច្រើនរស់ជាតិណាស់។ ស្នេហាដែលមានសុភមង្គលល្អចេះថែទាំគ្នា ជាស្នេហាដែលមានការភាពរកាំរកួសឈ្លោះម្ដងម្កាល ឬជាទំនាក់ទំនងស្នេហាដែលមានតែការគ្រប់គ្រង ហើយពេលខ្លះវាពិតជាពិបាកក្នុងការបែងចែករវាងបញ្ហាមួយទៅបញ្ហាមួយទៀត។

ប៉ុន្តែនៅពេលអាកប្បកិរិយានៃការយកចិត្តទុកដាក់របស់ដៃគូអ្នកធ្វើឲ្យអ្នកមានអារម្មណ៍ថាមានកំហុស មានការភ័យខ្លាចឬអន់ជាងអ្នកនោះ អ្នកគួរតែគិតថាវាជាសញ្ញាមួយដែលអាចបញ្ជាក់ថាគាត់អាចនឹងកំពុងធ្វើការគ្រប់គ្រងមកលើអ្នក។

ខាងក្រោមនេះគឺជាស្ថានភាពដែលអាចអាចចង្អុលបង្ហាញថាដៃគូរបស់អ្នកកំពុងតែធ្វើការគ្រប់គ្រងអ្នកហើយ៖

១. ការសម្រុះសម្រួលក្លាយជាការលះបង់តែភាគីម្ខាងកត់ (អ្នក)

២. ស្តង់ដារដែលអ្នកបានកំណត់ឲ្យមានភាពអយុត្តិធម៌ ប្រែទៅជារឿងអយុត្តិធម៌វិញចំពោះអ្នកវិញ

៣. ពួកគេឲ្យអ្នកធ្វើអ្វីមួយដែលអ្នកមិនចូលចិត្ត “ដើម្បីភាពល្អរបស់ពួកគេតែប៉ុណ្ណោះ”

៤. រឿងដែលអ្នកធ្លាប់ចែករំលែកជាមួយគ្នាចាប់ផ្តើមមានការរំលោភហួសព្រំដែនផ្ទាល់ខ្លួនរបស់អ្នក

៥. ពួកគេកំពុងរារាំងគោលដៅអាជីព ឬការអប់រំរបស់អ្នកពីព្រោះពួកគេមិនចង់ឲ្យអ្នកមានអារម្មណ៍ឯករាជ្យលើសពួកគេ

៦. ពួកគេចាប់ផ្តើមជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក

៧. អ្នកមានអារម្មណ៍ថាអ្នកកំពុងត្រូវបានដៃគូសង្សារកំពុងតែត្រួតត្រាអ្នកគ្រប់រឿង គ្រប់ពេលវេលា គ្រប់ទីកន្លែង

គ្មានទំនាក់ទំនងណាមួយដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាល្អឬអាក្រក់ និងធ្វើឲ្យអ្នកមានមានអារម្មណ៍ថាមិនមានសុវត្ថិភាពឬមានភាពសប្បាយចិត្តនោះឡើយ គឺវាមានការលាយលំគ្នាទាំងអស់នៅក្នុងទំនាក់ទំនងស្នេហា។ ប្រសិនបើដៃគូរបស់អ្នកពិតជាយកចិត្តទុកដាក់អ្នកនឹងមានអារម្មណ៍ទទួលយកការស្រឡាញ់អ្នកនោះ ពួកគេនឹងធ្វើការគោរពឲ្យតម្លៃនៅចំពោះមុខអ្នក។ ប៉ុន្តែប្រសិនបើអ្នកទទួលបានការគំរាមគំហែងពីដៃគូរបស់អ្នកវិញ វាគឺជាការការគ្រប់គ្រងនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកអ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម