៤ វិធីក្នុងការជំរុញកូនៗឲ្យខិតខំរៀនសូត្រក្នុងអំឡុងពេលជំនាន់កូវីដ-១៩
- 2021-07-06 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីក្នុងការជំរុញកូនៗឲ្យខិតខំរៀនសូត្រក្នុងអំឡុងពេលជំនាន់កូវីដ-១៩
ការខិតខំបង្រៀនបន្ថែមកុមារមិនមែនជារឿងដែលងាយស្រួលនោះទេ វាចាំបាច់ណាស់ដែលអ្នកត្រូវយល់ដឹងអំពីរបៀបនៃការជំរុញលើកទឹកចិត្ត និងប្រើវិធីល្អៗទាំងនោះដើម្បីជាឧបករណ៍ក្នុងការអប់រំពួកគាត់ដែលទទួលបានលទ្ធផល។ កុមារតែងតែចូលចិត្តការរៀនសូត្រនៅពេលដែលមានការលាយលំនឹងការលេងដើម្បីភាពសប្បាយរីករាយ និងភាពងាយស្រួលក្នុងការពង្រឹងឥរិយាបថរបស់ពួកគាត់ឲ្យខិតខំព្យាយាម។
ទាំងនេះគឺជាការណែនាំខ្លីៗមួយអំពីរបៀបដែលអ្នកអាចធ្វើការជំរុញលើកទឹកចិត្តកូនៗឲ្យខិតខំព្យាយាមរៀនសូត្រក្នុងអំឡុងពេលដែលជំងឺ កូវីដ-១៩ កំពុងតែរាតត្បាតខ្លាំង។
១. ការលើកទឹកចិត្តឲ្យសម្រេចគោលដៅរបស់ពួកគេ
២. ការខិតខំរៀនដោយលាយលំជាមួយនឹងការលេងសើច និងមានរង្វាន់លើកទឹកចិត្ត
៣. ការសរសើរគឺជាប្រភេទនៃការពង្រឹងភាពវិជ្ជមានផងដែលសម្រាប់ពួកគាត់
៤. ប្រើរង្វាន់ច្នៃប្រឌិតដូចជាវិញ្ញាបនប័ត្រផ្ទាល់ខ្លួនសម្រាប់ឥរិយាបថល្អ ឬឲ្យពួកគាត់ជ្រើសរើសអ្វីមួយដែលពួកគាត់ចង់បានជារង្វាន់លើកទឹកចិត្ត
អ្នកត្រូវជៀសវាងការផ្តល់រង្វាន់ដើម្បីគ្រាន់តែចង់បញ្ឈប់ការប្រព្រឹត្តខុស ឬឥរិយាបថមិនល្អរបស់ពួកគាត់ ពីព្រោះវាមិនមែនជាការជំរុញលើកចិត្តពិតៗឲ្យពួកគាត់ខិតខំរៀនសូត្រនោះទេ តែពួកគាត់ធ្វើដើម្បីតែរង្វាន់ និងការផ្គាប់ចិត្តពីអ្នកតែប៉ុណ្ណោះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖