៥ វិធីអាចជួយអ្នកឲ្យបំភ្លេចរឿងទុក្ខសោកដោយសារស្នេហា ឬបញ្ហាណាក៏ដោយ

  • 2021-07-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នកខូចចិត្តពីការបែកបាក់ស្នេហា ឬពីបញ្ហាជីវិតរស់នៅ ស្ត្រេសពីការងារនឹងបញ្ហាជាច្រើនទៀតក៏ដោយគឺវានឹងធ្វើឲ្យអ្នកមានការខូចចិត្ត និងទុក្ខសោកយ៉ាងខ្លាំង។ វាប្រៀបបានដូចជាគេយកកាំបិតមកចាក់ដើមទ្រូងអញ្ចឹង តែបើអ្នកអាចបញ្ចេញប្រាប់វាទៅកាន់មនុស្សដែលអ្នកគិតថាអាចស្តាប់អំពីបញ្ហារបស់អ្នកបាន វាប្រៀបដូចជាបានដកកាំបិតនោះចេញវិញដែរ។

ថ្ងៃណាមួយវានឹងបានល្អប្រសើរឡើងវិញ វាអាច ប៉ុន្តែវាទាមទារឲ្យមានការខិតខំព្យាយាមខ្លាំង និងចំណាយពេលយូរក្នុងការព្យាបាលទាំងនោះ។

ព្យាយាមធ្វើរឿងទាំងនេះ ដើម្បីព្យាបាលខ្លួនឯង៖

១. រៀនអត់អោនទោសគឺជាវិធីដែលធ្វើឲ្យអ្នកមានភាពវិជ្ជមាន និងភាពខ្លាំងនៅក្នុងខ្លួន

២. ស្វែងរកអ្វីមួយដែលអ្នកចូលចិត្តធ្វើ ឬក៏សាកល្បងអ្វីថ្មីៗដើម្បីបំភ្លេចរឿងពិបាកចិត្តទាំងនោះ

៣. ត្រូវមានជំនឿថាការឈឺចាប់នឹងមិននៅជាមួយអ្នករហូតនោះទេ វានឹងបាត់ទៅនៅថ្ងៃណាមួយ

៤. ទទួលយកថាការបញ្ចប់គឺជាវិធីល្អដែលអ្នកត្រូវជ្រើសយក និងជាវិធីដែលអាចព្យាបាលអ្នកបាន

៥. ត្រូវចាំថាអ្នកនឹងមិនរស់នៅក្នុងអតីតកាលទៀតឡើយ ដូចច្នេះផ្តោតចំពោះរឿងបច្ចុប្បន្ននឹងអនាគត

ដូចច្នេះមានតែការលើកទឹកចិត្តដោយការស្រឡាញ់ខ្លួនឯង ការប្តេជ្ញាចិត្ត និងការយល់ដឹងអំពីអត្ថប្រយោជន៍សម្រាប់ខ្លួនឯងដែលអ្នកនឹងទទួលបាននោះទេ ទើបជាហេតុផលដែលអ្នកត្រូវធ្វើ។ រៀនរស់នៅដោយភាពឆ្លាតវៃ និងភាពសប្បាយចិត្តគ្រប់វិនាទីដែលអ្នកមាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den