៦ វិធីក្នុងការថែរក្សាសុខភាពផ្លូវចិត្តខណៈពេលនៅតែផ្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ

  • 2021-07-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាកូវីដ-១៩ នៅតែចោទជាបញ្ហាសំខាន់ ហាង សាលារៀននៅតែបន្ដបិទ ហើយមនុស្សជាច្រើននៅតែធ្វើការងារពីផ្ទះដើម្បីសុវត្ថិភាព។ ការធ្វើការពីផ្ទះក៏មិនមែនជាសំណាងណាស់ណាទេ ពីព្រោះវាប្រៀបបានដូចជាជាប់ឃុំឃាំងនៅក្នុងផ្ទះអញ្ចឹង មិនអាចចេញទៅណាមកណាបាន និងមិនអាចធ្វើអ្វីបានក្រៅពីនៅខាងក្នុងនោះ។

កុំថាឡើយតែការធ្វើការសូម្បីតែការសិក្សាអនឡាញ ការរង់ចាំឲ្យបញ្ហាកូវីដទៅបាត់វិញគឺពិតជាប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តរបស់មនុស្សយ៉ាងខ្លាំង។ ប៉ុន្តែមានសកម្មភាពមួយចំនួនដែលអ្នកអាចធ្វើបានក្នុងការលើកទឹកចិត្ត និងធ្វើឲ្យខ្លួនឯងសប្បាយចិត្តខណៈពេលនៅតែផ្ទះ ហើយល្អសម្រាប់សុខភាពផ្លូវចិត្តទៀតផង។

ព្យាយាមធ្វើរឿងទាំង ៦ យ៉ាងនេះនៅពេលណាដែលមានអារម្មណ៍ស្ត្រេស វាពិតជាអាចជួយបាន៖

  • ការធ្វើលំហាត់ប្រាណជួយបានទាំងសុខភាពរាងកាយនឹងផ្លូវចិត្ត
  • ធ្វើការកែឆ្នៃរបស់បោះចោលឲ្យទៅជារបស់ប្រើប្រាស់ផ្សេងៗ
  • ការគូរូបភាពក៏អាចធ្វើឲ្យអារម្មណ៍ល្អបានច្រើនដែរ
  • ការស្ដាប់តន្ត្រី ឬច្រៀងលេងនៅក្នុងផ្ទះ
  • ការថែរក្សាដាំដំណាំសួនច្បារជាវិធីដ៏ល្អមួយ
  • លេងឬបង្ហាត់បង្រៀនសត្វចញ្ចឹមរបស់អ្នក

ដឹងថាវាពិបាកពេលជាប់ក្នុងផ្ទះរាល់ថ្ងៃនោះ ពីព្រោះអ្នកធ្លាប់តែចេញក្រៅជួបជុំមិត្តភក្ដិ ការញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ និងការទៅលេងក្រុមគ្រួសារជាដើម។ ប៉ុន្តែកុំស្ត្រេសធ្វើអ្វីមានវិធីជាច្រើនណាស់ដែលអ្នកអាចបញ្ចៀសពីការគិតច្រើននោះបាន ធ្វើរឿងទាំងបួនខាងលើនេះទៅ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den