បញ្ហាសុខភាព ៥ យ៉ាងដែលបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់
- 2021-07-01 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសុខភាព ៥ យ៉ាងដែលបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គកាយរបស់មនុស្សម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណោះវាមានអត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាពបេះដូង ផ្តល់នូវអាម្មណ៍ល្អស្រស់ស្រាយជាដើម។ តែបើការគេងរបស់អ្នកមិនគ្រប់គ្រាន់នោះទេវានឹងប៉ះពាល់សុខភាពទាំងរាងកាយ និងផ្លូវចិត្ត។
អារម្មណ៍អស់កម្លាំង និងងងុយគេងគឺជារឿងធម្មតាទៅហើយទៅលើមនុស្សគ្រប់រូបក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកខ្លះប្រហែលជាអស់កម្លាំងម្ដងម្កាល តែមានអ្នកខ្លះទៀតនោះគឺអស់កម្លាំងរហូតតែម្តង នេះដោយសារតែការគេងមិនបានគ្រប់គ្រាន់។ ផលប៉ះពាល់ដែលបណ្តាលមកពីការគេងមិនបានគ្រប់គ្រាន់នោះមានដូចជា៖
១. ស្ងាបរហូត និងអស់កម្លាំងគ្រប់ពេលវេលា
២. ធ្វើឲ្យសុខភាពស្បែករបស់អ្នកចាស់មុនអាយុ
៣. ធ្វើឲ្យអារម្មណ៍របស់អ្នកមិនល្អ ឆាប់ខឹង ឆាប់មួរមៅ ទៅលើរឿងបន្តិចបន្តួច
៤. ប៉ះពាល់ដល់ប្រព័ន្ធការគិត (IQ) របស់អ្នកឬតែងតែប្រឆាំងនឹងគំនិតអ្នកដទៃរហូត
៥. សុខភាពផ្លូវចិត្តមានការគិតច្រើន ស្ត្រេស និងអាចឈានទៅរកជំងឺវិកលចរិកបាន
នៅពេលដែលអ្នកគេងលក់បានស្កប់ស្កល់វាជាហេតុផលដែលជួយឲ្យអ្នកមិនសូវអស់កម្លាំងរហូត មានកម្លាំងស្វាហាប់ និងមានអារម្មណ៍ល្អជានិច្ច ដូចច្នេះព្យាយាមរកវិធីល្អដើម្បីជួយក្នុងការគេងឲ្យឆាប់លក់ស្កប់ស្កល់ និងគ្រប់គ្រាន់៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖