៥ វិធីក្នុងការថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរ

  • 2021-06-22 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតហាក់ដូចជារវល់តែរហូត រវល់ពេញមួយថ្ងៃហើយ អាចនឹងរវល់ពេលល្ងាចថែមទៀតសម្រាប់មនុស្សមួយចំនួន។ ជាទូទៅតើអ្នកតែងតែធ្វើអ្វីជាប្រចាំខណៈពេលដែលកំពុងធ្វើការពីផ្ទះ និងមិនអាចទៅណាបានច្រើននោះ? ភាគច្រើនអ្នកតែងតែនៅក្នុងផ្ទះចម្អិនអាហារ មើលទូរទស្សន៍ និងសម្រាកយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត។

មិនថាអ្នករវល់ឬទំនេរយ៉ាងណាឡើយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ភាពតានតឹងក្នុងចិត្ត ឬក៏ស្ត្រេសជាញឹកញាប់នោះ អ្នកគួរសាកអនុវត្តតាមវិធីទាំង ៥ នេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើង៖

១. សិក្សា អាន ឬក៏រៀនអ្វីថ្មីៗ

២. ការគូរូប ឬផាត់រូបលេងពេលទំនេរ

៣. ធ្វើអ្វីមួយដែលអ្នកពូកែ ឬធ្វើសម្រាប់នរណាម្នាក់

៤. លេងជាមួយសត្វចញ្ចឹម (ជាសត្វឆ្កែគឺល្អ)

៥. មើលកម្មវិធីកំប្លែងៗ ឬស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត

ព្យាយាមនិយាយប្រាប់អំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិឲ្យជួយធ្វើការដោះស្រាយ បើដោះស្រាយមិនបានគឺត្រូវរកជំនួយបន្ថែមទៀត ឬដោះស្រាយវានៅពេលក្រោយទៀតនៅពេលណាដែលអ្នកគិតថាមានដំណោះស្រាយល្អ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den