វិធីដោះស្រាយ និងមូលហេតុដែលធ្វើឲ្យអ្នកអស់កម្លាំងជាប្រចាំ

  • 2021-06-16 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍អស់កម្លាំង និងងងុយគេងគឺជារឿងធម្មតាទៅហើយទៅលើមនុស្សគ្រប់រូបនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកខ្លះប្រហែលជាអស់កម្លាំងម្ដងម្កាលក្នុងអំឡុងពេលថ្ងៃ ពីព្រោះអ្នកគេងមិនសូវលក់នៅពេលយប់ឬក៏មកពីការងារច្រើនពេកពេញមួយថ្ងៃ។ តែមានអ្នកខ្លះទៀតនោះគឺអស់កម្លាំងរហូតតែម្តង ទាំងថ្ងៃទាំងយប់គឺគ្រប់ពេលវេលា។

បញ្ហាដែលបង្កឲ្យមានការអស់កម្លាំងរហូតនោះមានដូចជា៖

១. គេងមិនបានគ្រប់គ្រាន់

២. អ្នកខ្វះជាតិវីតាមីនអ្វីមួយនៅក្នុងសរីរាង្គកាយ

៣. ស្ត្រេស និងការគិតច្រើនគ្រប់ពេល

៤. របបរអាហារប្រចាំថ្ងៃរបស់អ្នកមិនសូវសម្បូរប្រូតេអ៊ីន នឹងសារធាតុចិញ្ចឹម

អនុវត្តតាមវិធីទាំងនេះដើម្បីកាត់បន្ថយភាពអស់កម្លាំងរហូត៖

១. ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់

២. ផឹកទឹកនឹងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីន)

៣. តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ)

៤. ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើន

ការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលពីក្នុងសរីរាង្គកាយ បញ្ចេញកម្លាំងថាមពលគឺជាវិធីធ្វើឲ្យអ្នកគេងលក់បានស្កប់ស្កល់ និងជាហេតុផលដែលជួយឲ្យអ្នកមិនសូវអស់កម្លាំងរហូត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den