សញ្ញា ៥ យ៉ាងដែលបញ្ជាក់ថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង

  • 2021-07-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើការងារនៅកន្លែងដែលមានការប្រកួតប្រជែងខ្លាំងគឺជារឿងដ៏ល្អសប្រាប់អ្នក ការខិតខំប្រឹងប្រែងធ្វើការងារដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុនក៏ដូចជាបង្កើនមុខជំនាញរបស់ខ្លួនបានយ៉ាងប្រសើរ។ អ្នកបានខិតខំព្យាយាមបំពេញកាតព្វកិច្ចជាបុគ្គលិកល្អ និងចង់បង្ហាញខ្លួនឯងថាអ្នកគឺពូកែនឹងជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន។

ទាំងអស់នេះមិនថាអ្នកកំពុងតែធ្វើការពីផ្ទះឬនៅការិយាល័យក៏ដោយនៅពេលនិយាយដល់ពាក្យថាការញៀននឹងការងារគឺមិនសំដៅទៅលើរឿងអាក្រក់នោះទេ តែវាអាចនាំអ្នកទៅរកបញ្ហាសុខភាពមួយចំនួនដោយមិនដឹងខ្លួនដូចជាការគេងមិនលក់ឬគេងមិនបានគ្រប់គ្រាន់ និងផលប៉ះពាល់មួយចំនួនទៀតទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។

អ្នកអាចដឹងបានថាអ្នកកំពុងតែញៀននឹងការងារឬអត់ដោយផ្អែកទៅលើចំណុចគោលៗទាំង ៥ ខាងក្រោមនេះ៖

១. អ្នកមានអារម្មណ៍ថាមិនស្រណុកចិត្ត ឬស្ត្រេសរាល់ពេលដែលអ្នកទំនេរមិនមានការងារធ្វើ

២. អ្នកតែងតែយកការងារមកបន្តឬបញ្ចប់វានៅឯផ្ទះ (និងធ្វើគ្មានម៉ោងសម្រាកបើកំពុងតែធ្វើការពីផ្ទះ)

៣. សុខភាពរាងកាយរបស់អ្នកមិនល្អ ដោយសារការមិនហាត់ប្រាណ ការញ៉ាំអាហារដែលគ្មានសារធាតុចិញ្ចឹម និងការបោះចោលនូវទម្លាប់គេងតាមម៉ោងជាដើម

៤. អ្នកតែងតែចាប់ធ្វើការលឿននឹងនៅធ្វើការយូរជាងគេ ហើយអ្នកនៅតែបន្តចូលមើលអ៊ីម៉ែលឬការងារទៀតពេលណាដែលអ្នកទំនេរ

៥. នៅពេលដែលអ្នកគិតថាមានតែការងារទេដែលអាចបំបាត់ឬជួយព្យាបាលនៃការឈឺចាប់ទៅលើកំហុសឆ្គង ស្ត្រេសដែលបណ្ដាលមកពីស្នេហា គ្រួសារ និងបញ្ហាជីវិត

អ្នកដែលឈានដល់ការញៀននៃការងារជាទូទៅគឺតែងតែចំណាយពេលតែម្នាក់ឯងជាមួយនឹងកុំព្យូទ័រដើម្បីបន្តធ្វើការ។ អ្នកនឹងគ្មានពេលជាមួយក្រុមគ្រួសារ មិត្តភក្ដិ គ្មានពេលហាត់ប្រាណ ឬមិនមានពេលចម្អិនម្ហូបសុខភាព ហើយអ្នកនឹងផ្ដាច់ចេញពីជីវិតបណ្តាញសង្គម និងនៅតែជាមួយការងារតែប៉ុណ្ណោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម