៦ វិធីដើម្បីកុំឲ្យការបដិសេធអាចបំបាក់ទឹកចិត្តអ្នកបាន

  • 2021-06-24 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់រួចមកហើយអំពីការបដិសេធពីនរណាម្នាក់ ឬកន្លែងណាមួយនោះ។ មិនថាប្រភេទនៃការបដិសេធទាំងនោះមកពីណាក៏ដោយ ពីក្រុមគ្រួសារ បងប្អូន ក្រុមនៃមិត្តភក្តិ ការងារដែលអ្នកបានដាក់ពាក្យ ឬក៏ពីមនុស្សដែលអ្នកស្រឡាញ់ វានឹងធ្វើឲ្យអ្នកធ្លាក់បាក់ទឹកចិត្ត និងមានការឈឺចាប់យ៉ាងខ្លាំង។

ប៉ុន្តែបើអ្នកអនុញ្ញាតឲ្យការបដិសេធទាំងនោះបំបាក់ទឹកចិត្តធ្វើបាបអ្នកបាន វានឹងមានផលប៉ះពាល់ជាច្រើនដែលទាក់ទងទៅនឹងជីវិតរស់នៅ និងទៅថ្ងៃអនាគតរបស់អ្នកបាន។ ហើយវាកាន់តែពិបាកទៀតក្នុងការចៀសឲ្យផុតនោះ ពីព្រោះថ្ងៃណាមួយវានឹងកើតឡើងមកម្តងទៀតជាមិនខាន។ ដូចច្នេះអ្នកត្រូវរៀនសូត្រពីវា និងត្រៀមខ្លួនឲ្យហើយប្រសិនបើវានឹងកើតឡើងនោះ។ ហើយដើម្បីកុំឲ្យការបដិសេធធ្វើបាបអ្នកបាននោះ អ្នកត្រូវធ្វើរឿងទាំងនេះ៖

១. ធ្វើការគិតចំពោះរឿងល្អៗដែលអ្នកបានធ្វើពីមុនមក

២. ត្រូវស្រឡាញ់ ចិត្តល្អចំពោះខ្លួនឯង និងគិតអំពីសុខភាពជានិច្ច

៣. រៀនកោតសរសើរនូវអ្វីដែលខ្លួនបានខិតខំធ្វើ និងការលើកទឹកចិត្តខ្លួនឯង

៤. ទទួលស្គាល់ថាការបដិសេធគឺឈឺចាប់តែត្រូវផ្តល់ហេតុផលឲ្យបានច្បាស់លាស់ថាមកពីអ្វី

៥. ទុកពេលឲ្យបានច្រើនរហូតដល់អ្នកមានអារម្មណ៍ស្ងប់សិនចាំមានការឆ្លើយតប (សន្តិវិធី)

៦. កុំឲ្យការបដិសេធនាំអ្នកឲ្យធ្វើបាបខ្លួនឯង និងបញ្ឈប់អ្នកពីការធ្វើអ្វីៗគ្រប់យ៉ាងឲ្យសោះ

ប្រសិនបើមានរឿងនេះកើតឡើងនៅពេលក្រោយអ្នកនឹងដឹងថាគួរធ្វើយ៉ាងណា អ្នកនឹងដឹងពីវិធីគ្រប់គ្រងអារម្មណ៍របស់អ្នកបានល្អ និងអាចដោះស្រាយវាបានដោយសន្តិវិធី៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den