កាយវិការ ៤ យ៉ាងដែលអ្នកគួរចៀសវាងពេលមានការណាត់ជួបជាមួយនរណាម្នាក់

  • 2021-06-28 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកបានដឹងរួចមកហើយថា ភាសាកាយវិការគឺមានសារៈសំខាន់ណាស់រាល់ពេលមានការសន្ទនាជាមួយនរណាម្នាក់នោះ។ មិនថាអ្នកកំពុងតែមានការណាត់ជួបជាមួយបុរសសង្ហារ កំពុងតែធ្វើការសម្ភាសការងារ ឬជួបនរណាម្នាក់ជាលើដំបូងក៏ដោយ ប្រសិនបើអ្នកមានការបង្ហាញកាយវិការទាំងនេះចេញមក វាអាចបង្ហាញពីលក្ខណៈសម្បត្តិមិនល្អរបស់អ្នកបាន។

ពេលខ្លះអ្នកធ្វើវាឡើងដោយមិនដឹងខ្លួនទេ វាអាចជាទម្លាប់ តាមកលៈទេសៈ ឬតាមស្ថានភាពជាក់ស្ដែងដែលបណ្តាលឲ្យអ្នកធ្វើវាឡើង ប៉ុន្តែគួរតែធ្វើការកត់ចំណាំពីកាយវិកាមិនល្អទាំង ៤ នេះ៖

១. ការកាន់ ឬចុចទូរសព្ទខណៈពេលជួបជុំ និយាយជាមួយនរណាម្នាក់

២. ទំរង់នៃការឈររបស់អ្នកកោងៗ ឬអោនមិនត្រង់ខ្លួនដែលបង្ហាញថាអ្នកទន់ខ្សោយ ខ្លាចៗ

៣. ការឱបដៃទាំងពីរខណៈពេលកំពុងស្តាប់គេ វាបង្ហាញថាអ្នកមិនយកចិត្តទុកដាក់ មិនគោរពឲ្យតម្លៃគេ

៤. ការសម្លឹងមើលទៅកាន់អ្នកដទៃបែបក្រសែភ្នែកផ្សេងៗ ពីព្រោះវាអាចបង្ហាញពីការគិតរបស់អ្នកតាមរយៈក្រសែភ្នែកនោះបាន

ហើយរបៀបអង្គុយរបស់អ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈសម្បត្តិ ឬចរិតរបស់អ្នកបាន ដូច្នេះត្រូវប្រាកដថាអ្នកនឹងមិនធ្វើរឿងទាំង ៤ ខាងលើនេះ និងគួរតែចៀសវាងពួគវាឲ្យបានខណៈពេលដែលអ្នកកំពុងតែជួបនរណាម្នាក់នោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម