ហេតុផល ៦ យ៉ាងដែលអ្នកនៅលីវយូរជាងគេ

  • 2021-06-28 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើនបានទទួលការព្រងើយកន្តើយរាល់ពេលបាននិយាយ ឬណាត់ជួបជាមួយនរណាម្នាក់ ហើយនៅពេលដែលគេមិនចាប់អារម្មណ៍ជាមួយ គេដើរចេញឬមិនឆ្លើយតបអ្នកឡើយ។ រឿងបែបនេះ ការព្រងើយកន្តើយពិតជាធ្វើឲ្យមនុស្សសោកសៅពិបាកចិត្តខ្លាំងណាស់។

ធ្លាប់តែគិតថាចង់បានអ្នកដែលមានចិត្តដូចគ្នាទើបមិនសូវមានការឈ្លោះប្រកែកនៅតែរកមិនបាន ហើយដល់ពេលគម្រោងចង់បានយ៉ាងម៉េចក៏ដោយក៏នៅតែមិនអាចរកបានមួយនឹងគេទៀត។ ជាពិសេសគឺតាំងពីពេលកូវីដចូលមក គឺរកមួយធ្វើថ្នាំមិនបានសោះ តាមពិតវាមិនមែនដោយសារតែកូវីដនោះទេ តែវាមកពីកត្តាមួយចំនួនខាងក្រោមនេះ៖

១. គិតថាមនុស្សឥលូវទុកចិត្តមិនសូវបាន ខ្លាចឆ្លងកូវីដ ឬខ្លាចគេបោកស៊ីចោល

២. អ្នកចូលចិត្តធ្វើការប្រៀបធៀបមុននឹងធ្វើការជ្រើសរើស

៣. អ្នកគិតថាការមានសង្សារគឺសម្រាប់តែភាពផ្អែមល្ហែម

៤. ភាពខ្ចិលច្រអូស ក្រអើតក្រទម និងឬកពេកទៅកាន់អ្នកដទៃ

៥. អ្នកនៅតែមិនទាន់បោះចោលបានចំពោះទំនោរនៃការរកបុរសឬស្ត្រីគ្រប់លក្ខណ

៦. ដោយសារមនុស្សភាគច្រើននៅតែគិតទៅលើរូបសម្រស់ ភាពទាក់ទាញនឹងទ្រព្យសម្បត្តិជាមុន ជាងគុណសម្បត្តិរបស់មនុស្សនោះ

ហើយបញ្ហាមួយចំនួនទៀតនោះវាក៏អាចមកពីការតុបតែងខ្លួនមិនទាក់ទាញ និងគ្មានរបស់ទំនើបៗប្រើនឹងគេឬក៏អាចមកពីការនិយាយស្តីមិនសមរម្យរបស់អ្នកជាមួយនឹងគេនោះដែលវាអាចបង្ហាញពីបុគ្គលិកលក្ខណៈមិនល្អរបស់អ្នកបាន។ ដូចច្នេះអ្នកគួរតែធ្វើការផ្លាស់ប្តូរពួគវាចេញ ហើយព្យាយាមបង្ហាញពីអតចរឹតនឹងបុគ្គលិកលក្ខណៈល្អៗវិញទើបជាភាពទាក់ទាញដ៏ល្អសម្រាប់មនុស្សជុំវិញខ្លួន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម