ហេតុផល ៤ យ៉ាងដែលអ្នកមិនបានដឹងថាគាត់កំពុងតែលួចស្រឡាញ់អ្នក

  • 2021-06-25 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលណាក៏ដោយដែលអ្នកបានចេញក្រៅជួបជុំគ្នាជាមួយមិត្តភក្តិពីកន្លែងធ្វើការ ពីសាលារៀនឬក៏មិត្តភក្តិតៗគ្នាក៏ដោយ មានពេលមួយដែលអ្នកសល់តែពីរនាក់ ច្បាស់ណាស់ថាមានម្នាក់ក្នុងចំណោមអ្នកទាំងពីរនឹងមានម្នាក់បញ្ចេញកាយវិការ នៅស្ងៀមស្ងាត់បែបអៀនៗ។

អ្នកថែមទាំងបានទៅណាមកណាជាមួយគ្នា ជួយការងារជាច្រើន និងបានចេញក្រៅជាមួយគ្នាជាញឹកញាប់ ប៉ុន្តែអ្នកប្រហែលជាគ្រាន់តែគិតថាការជួយគ្នាជាបែបលក្ខណះមិត្តភក្តិ ឬក៏ព្រោះអ្នកគឺជាមនុស្សចរិតល្អទៅកាន់អ្នកដទៃគ្រប់គ្នា។ តែតាមពិតនោះមានម្នាក់ក្នុងចំណោមអ្នកទាំងពីរកំពុងតែមានចំណាប់អារម្មណ៍លើគ្នាហើយ។ នោះគេហៅថាអ្នកមានគេលួចស្រឡាញ់ ឬក៏អ្នកលួចស្រឡាញ់គេតែភាគីម្ខាងទៀតមិនដឹងខ្លួនសោះ។

ទាំងនេះគឺជាហេតុផលដែលគាត់មិនបានដឹងថាអ្នកកំពុងតែលួចស្រឡាញ់គាត់៖

១. ដោយសារតែគេម្នាក់នោះមិនដែលធ្លាប់មានស្នេហាពីមុនមកទាល់តែសោះ

២. ដោយសារគាត់នោះមិនបានយល់ដឹងអំពីសេចក្ដីស្រឡាញ់ដោយគ្មានល័ក្ខខ័ណ្ឌថាវាមានន័យយ៉ាងណា

៣. គេនោះគិតថាវាជារឿងធម្មតាទៅហើយសម្រាប់ភាពយុវវ័យក្នុងការប្រស្រ័យទាក់ទងគ្នាបែបពួកម៉ាក់ស្និតស្នាលបែបនេះ

៤. គេនោះគិតថាការមានទំនាក់ទំនងស្នេហាគឺត្រូវតែមានដំណើរទៅតាមលក្ខខណ្ឌរបស់វាដូចជាក្នុងរឿង ឬក៏ដូចដៃគូដទៃទៀត

ទំនាក់ទំនងស្នេហាគឺមានភាពស្មុគស្មាញណាស់ ពេលខ្លះទម្រាំតែអ្នកដឹងនោះប្រហែលជាគេអស់ចិត្តទៅលើអ្នកវិញហើយ។ ដូចច្នេះគួរអានអត្ថបទណាដែលបង្ហាញប្រាប់អ្នកថាមានគេលួចស្រឡាញ់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម