រឿង ៥ យ៉ាងដែលត្រូវធ្វើបើបុរសដែលខ្លួនស្រឡាញ់បានទៅអ្នកដទៃ

  • 2021-06-25 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុ្សជាច្រើនណាស់ដែលបានធ្លាប់ឆ្លងកាត់នឹងទទួលបានអារម្មណ៍បែបនេះ សេចក្តីស្រឡាញ់ដែលមានចំពោះនរណាម្នាក់បានដក់ជាប់នៅក្នុងខួរក្បាល និងក្នុងបេះដូងរបស់អ្នក ប៉ុន្តែគេនោះវិញមិនមានអារម្មណ៍ដូចជាអ្នកឡើយ។ វាជាហេតុធ្វើឲ្យអ្នកមានការឈឺចាប់ និងធ្វើបាបផ្លូវចិត្តរបស់អ្នកបានយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែវាសំខាន់ណាស់ដែលអ្នកត្រូវចាំថា នៅក្នុងពិភពលោកដ៏ធំមួយនេះមិនមែនមានតែរូបគេនោះទេ។ ដឹងច្បាស់ណាស់ថាវាជារឿងពិបាកក្នុងការដកចិត្តចេញ តែវាពិតជាអាចដកចេញបាននៅថ្ងៃណាមួយ និងដោយវិធីណាមួយ។ ហើយទាំងនេះគឺជារឿងដែលអ្នកត្រូវធ្វើប្រសិនបើមនុស្សដែលអ្នកស្រឡាញ់មិនទទួលយកការស្រឡាញ់របស់អ្នក ឬហៅថាការបដិសេធ៖

១. រឿងដែលសំខាន់បំផុតនោះគឺការគិតនឹងផ្តល់ក្តីស្រឡាញ់ឲ្យខ្លួនឯងវិញបើគេនោះមិនយក

២. ព្យាយាមចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ឲ្យបានច្រើនជាងរាល់ដង

៣. កុំឲ្យសោះការធ្វើបាបខ្លួនឯង និងកុំអស់សង្ឃឹមក្នុងរឿងស្នេហានៅថ្ងៃមុខ

៤. ធ្វើការសិក្សាទៅលើអារម្មណ៍របស់អ្នកថា វាជាក្តីស្រឡាញ់ចេញពីចិត្តឬក៏គ្រាន់តែជាក្ដីស្រឡាញ់ធម្មតាលើកដំបូងនៃស្នេហារបស់មនុស្សលោក

៥. ប្រសិនបើអ្នកដាក់ចិត្តស្រឡាញ់គេទាំងស្រុងហើយនោះ ត្រូវគិតថាវាប្រៀបបានដូចជាការចូលបើកមើលហ៊្វេកបុកអញ្ចឹង គិតថាអ្នកភ្លេចលេខសំងាត់ចុចចូល ចឹងបោះបង់វាចោលទៅ ហើយចាំបង្កើតថ្មីនៅថ្ងៃណាមួយដែលអ្នកគិតថា អ្នកត្រៀមខ្លួនរួចហើយ

ត្រូវគិតថាវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក ជាពិសេសនោះគឺរឿងស្នេហានេះតែម្តង កុំអស់សង្ឃឹមឬបោះបង់ចោល ទុកពេលវេលានឹងផ្តល់ពេលវេលាឲ្យបានច្រើន ថ្ងៃណាមួយអ្នកនឹងបាននូវអ្វីដែលអ្នកចង់បាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den