រឿង ៦ យ៉ាងដែលត្រូវធ្វើដើម្បីបញ្ចៀសពីការស្អប់ខ្លួនឯង
- 2021-06-24 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងដែលត្រូវធ្វើដើម្បីបញ្ចៀសពីការស្អប់ខ្លួនឯង
នៅពេលដែលឃើញអ្នកដទៃល្អប្រើសើរជាងខ្លួនអ្នកនឹងចាំផ្តើមមិនពេញចិត្តនូវអ្វីដែលខ្លួនមាន នេះក៏ដោយសារតែអ្នកកំពុងធ្វើការប្រៀបធៀប ហើយអ្វីដែលធ្វើឲ្យអ្នកស្អប់ខ្លួនឯងកាន់តែខ្លាំងនោះគឺនៅពេលដែលឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភក្តិរបស់អ្នកធ្វើការប្រៀបធៀបអ្នកជាមួយមនុស្សផ្សេងទៀត។
នៅពេលដែលអ្នកស្អប់ខ្លួនឯងវានឹងផ្តល់ផលប៉ះពាល់ជាច្រើន ជាពិសេសនោះគឺសុខភាពផ្លូវចិត្តរបស់អ្នក ការបន្ទោស បន្ទាបឬស្អប់ខ្លួនឯង ធ្វើឲ្យអ្នកគិតជ្រុលហួសកម្រិត បង្កជាភាពសោកសៅ មិនសប្បាយចិត្ត មានជំងឺបាក់ទឹកចិត្ត និងស្ត្រេស។ មិនមែនមានតែអ្នកនោះទេ សឹងតែគ្រប់គ្នាទៅហើយដែលបានឆ្លងកាត់រឿងនេះ។ ប្រសិនបើអ្នកកំពុងតែជួបបញ្ហានេះគួរតែព្យាយាមដោះស្រាយ និងព្យាបាលតាមវិធីទាំងនេះ៖
១. ធ្វើការលើកលែងទោសចំពោះមនុស្សទាំងនោះ ជាពិសេសនោះគឺខ្លួនឯង
២. ចំណាយពេលជាមួយមិត្តភក្តិ ឬអ្នកណាដែលតែងតែធ្វើឲ្យអ្នកសប្បាយចិត្ត
៣. ចាប់ផ្តើមធ្វើរឿងអ្វីៗដែលអ្នកចង់ធ្វើកាលពីមុន ឥលូវ ឬថ្ងៃអនាគត
៤. ទទួលស្គាល់ការបរាជ័យ កំហុស តែមិនដែលបោះបង់ការព្យាយាមឡើយ
៥. ត្រូវតែស្វែងរកជំនួយពីអ្នកដទៃដើម្បីធ្វើការពិភាក្សា និងទទួលបានយោបល់នឹងដំបូន្មានល្អៗ
៦. បញ្ចេញឲ្យអស់ពីអ្វីដែលធ្វើឲ្យអ្នកស្អប់ខ្លួនឯងពីព្រោះវាជាអ្វីដែលអ្នកលាក់បាំងពីអ្នកដទៃដើម្បីបញ្ចៀសពីការចំអក ការបដិសេធ និងការធ្វើបាបនានាគ្រប់រូបភាព
មនុស្សភាគច្រើនគិតថាដឹងពីខ្លួនឯងច្បាស់ តែតាមពិតនោះគឺមិនមែនឡើយ វាត្រូវបានគេហៅថាជាការជឿ ឬជំនឿដើម្បីលើកដំកើងខ្លូនឯងនឹងបន្ទាបអ្នកដទៃតែប៉ុណ្ណោះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖