៥ វិធីក្នុងការព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង
- 2021-06-23 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីក្នុងការព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង
វិបត្តិស្នេហាគឺជាប្រភេទជំងឺមួយដ៏កាចសាហាវបំផុត អាចសាហាវជាងជំងឺស្ត្រេសទៅទៀត។ ពេលដែលអ្នកទទួលបានការបែកបាក់ស្នេហានោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកនឹងមិនអាចក្លាយជាមនុស្សដែលសប្បាយចិត្តទៀតទេ ឬក៏អ្នកគិតថានឹងគ្មានថ្ងៃរកបានស្នេហាទៀតឡើយ វាជារឿងពិតចំពោះអ្នកដែលទើបបែកបាក់ស្នេហា។
ឈប់គិតថាអ្វីៗត្រូវបានបញ្ចប់អស់ហើយទៀតទៅ ពីព្រោះវាមិនពិតនោះទេ អ្នកគ្រាន់តែកំពុងស្ថិតនៅចំណុចបាក់ទឹកចិត្តប៉ុណ្ណោះ។ តាមពិតនោះអ្នកអាចធ្វើការព្យាបាលវាបាន គ្រាន់តែចំណាយពេលយូរនឹងទាមទាឲ្យមានការខិតខំខ្លាំងបំផុត ហើយបន្ទាប់ពីនោះអ្នកនឹងអាចក្លាយជាមនុស្សដែលរឹងមាំក្នុងរឿងស្នេហា។ ដើម្បីព្យាបាលវិបត្តិនេះបានដោយខ្លួនឯង អ្នកត្រូវព្យាយាមធ្វើតាមវិធីទាំង ៥ នេះឲ្យអស់ពីសមត្ថភាព៖
១. ផ្តល់ពេលវេលា និងចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើននឹងយូរតាមដែលអាចធ្វើបាន
២. ធ្វើឲ្យខ្លួនឯងមមាញឹក ការងារ សិក្សា ឬទម្លាប់ថ្មីៗដែលមិនឲ្យអ្នកគិតពីការបែកបាក់ ការបាត់បង់នោះ
៣. បណ្តោយខ្លួនឲ្យសោកសៅ យំតាមចិត្តឲ្យអស់ពីខាងក្នុងរហូតដល់ពេលដែលអ្នកគិតថា ជាពេលត្រូវថែទាំខ្លួនឯងហើយ
៤. សំខាន់ណាស់ដែលអ្នកមានមិត្តសម្លាញ់និយាយវាចេញឲ្យអស់ មានអ្នកស្តាប់ពីអ្វីដែលអ្នកចង់បញ្ចេញ ប្រៀបបានដូចជាអ្នកបានជួបជាមួយនឹងអ្នកចិត្តវិទ្យាអញ្ចឹង
៥. ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ចេញក្រៅទិញរបស់របរ ទៅដើរលេងជិតឆ្ងាយ ហើយកុំធ្វើឲ្យសោះការឃុំខ្លួននៅក្នុងបន្ទប់ ឬមានគំនិតធ្វើបាបខ្លួនឯង
នៅពេលបាត់បង់នរណាម្នាក់អ្នកនឹងគិតតែទៅលើរឿងនោះជានិច្ច វានឹងនៅក្នុងខួរក្បាលអ្នករហូតដែលធ្វើឲ្យអ្នកមិនអាចព្យាបាលបាន។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវតែធ្វើរឿងទាំង ៥ ខាងលើនេះដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖