៨ សញ្ញាដែលបញ្ចាក់ថាអ្នកគួរតែធ្វើការបញ្ចប់ទំនាក់ទំនងស្នេហារបស់អ្នក

  • 2021-06-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់ដៃគូទាំងអស់នឹងជួបបញ្ហាទាំងនេះ គ្រាន់តែថាតិចតួចឬច្រើន។ ភាពជឿទុកចិត្តនឹងភាពស្មោះត្រង់គឺដើរតួយ៉ាងសំខាន់បំផុតនៅក្នុងទំនាក់ទំនងស្នេហារបស់ដៃគូនីមួយៗ។ ប៉ុន្តែនៅពេលដែលអ្នកឈានដល់ការឈ្លោះប្រកែកគ្នា និយាយមិនដែលត្រូវគ្នា ធុញទ្រាន់នឹងគ្នា ហើយសូម្បីតែទំនាក់ទំនងផ្លូវភេទក៏អ្នកមិនចង់បន្ដទៀតនោះ វាបញ្ជាក់យ៉ាងច្បាស់ថាអ្នកកំពុងស្ថិតនៅក្នុងវិបត្តិស្នេហា។

ប្រសិនបើជាអ្នកឈានមកដល់ចំណុចមួយនេះហើយមិនដឹងថាអ្នកគួរតែនៅស៊ូទ្រាំឬក៏គួរតែដើរចេញនោះ អ្នកគួរតែពិនិត្យមកលើចំណុចទាំង ៨ ខាងក្រោមនេះដែលវាអាចបញ្ជាក់បានយ៉ាងច្បាស់ថាទំនាក់ទំនងស្នេហារបស់អ្នកគួរតែបញ្ចប់វាទៅ៖

១. ការឈ្លោះប្រកែកដែលឈានដល់អំពើហិង្សាទាំងផ្លូវកាយនឹងផ្លូវចិត្ត

២. មានជម្លោះមិនចេះចប់ ហើយមានរយៈពេលយូរពេកបើទោះបីអ្នកខិតខំព្យាយាមជួសជុលយ៉ាងណាក៏ដោយ

៣. នៅពេលដែលអ្នកទាំងពីរបាត់បង់ភាពទុកចិត្តលើគ្នា និងមិនមានឆន្ទៈក្នុងការបង្កើតវាសារជាថ្មី

៤. ការប្រចណ្ឌហួងហែងខ្លាំងពេកទៅលើគ្រប់សកម្មភាពទាំងអស់ដែលបង្កជាជម្លោះ

៥. ពេលភាគីណាមួយរកលេសឬចំណាយពេលច្រើនលើសលុបជាមួយអ្នកដទៃជាជាងជាមួយអ្នក

៦. ពេលដែលមានការពិភាក្សាដោះស្រាយបញ្ហា ហើយភាគីណាមួយបានត្រឹមសន្យាតែមិនបានធ្វើការផ្លាស់ប្តូរទាល់តែសោះ

៧. នៅពេលដែលដឹងថាភាគីណាមួយកំពុងតែក្បត់ឬក៏បានធ្វើវារួចទៅហើយ

៨. នៅពេលដែលទំនាក់ទំនងផ្លូវភេទអ្នកទាំងពីរសឹងតែគ្មានទាល់តែសោះ

អ្នកត្រូវព្យាយាមជួសជុលវាជាមុនសិន មុននឹងអ្នកសម្រេចចិត្តបញ្ចប់ហើយដើរចេញនោះ ពីព្រោះគ្មានស្នេហាណាដែលល្អឥតខ្ចោះនោះទេ។ គ្រប់ដៃគូទាំងអស់នឹងជួបបញ្ហាទាំងនេះ ប៉ុន្តែប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានចំណុចទាំង ៨ នេះកើតឡើងជាញឹកញាប់នោះ អ្នកដឹងខ្លួនឯងហើយថាត្រូវធ្វើយ៉ាងណានោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម