បើគេនោះផ្ញើសារទាំង ៩ នេះមកកាន់អ្នកបញ្ជាក់ថាគេនោះកំពុងចាប់អារម្មណ៍អ្នកហើយ

  • 2021-06-17 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងសម័យបច្ចុប្បន្ននេះវាជារឿងធម្មតាទៅហើយដែលមនុស្សចែចង់គ្នាតាមរយៈនៃការផ្ញើសារនោះ ហើយវាជាទម្រង់នៃការប្រាស្រ័យទាក់ទងបែបទំនើប។ យើងទាំងអស់គ្នាដឹងថាតើការប្រាស្រ័យទាក់ទងមានសារសំខាន់យ៉ាងណានៅពេលនិយាយអំពីទំនាក់ទំនងស្នេហានោះ ទោះជាយ៉ាងណាក៏ដោយបញ្ហាជាមួយនឹងការផ្ញើសារគឺថាពេលខ្លះល្អ និងពេលខ្លះក៏មិនល្អដែរ។

ប៉ុន្តែមានវិធីមួយចំនួនដែលអាចប្រាប់បានថា តើមនុស្សម្នាក់នោះកំពុងតែចាប់អារម្មណ៍នឹងអ្នកដែលឬអត់ តាមរយៈនៃការផ្ញើសាររបស់គេនោះមកកាន់អ្នក។ វានឹងមិនងាយស្រួលដូចដែលយើងអាចដឹងដោយផ្ទាល់ភ្នែក និងតាមរយៈការប្រស្រ័យទាក់ទងទល់មុខគ្នានោះទេ ប៉ុន្តែអ្នកនៅតែអាចធ្វើការវាស់ស្ទង់ដឹងបានអំពីភាពទាក់ទាញរបស់អ្នកចំពោះគេនោះដោយផ្អែកទៅលើប្រភេទសារ ៩ យ៉ាងនេះដែលពួកគេកំពុងតែផ្ញើមកឲ្យអ្នក៖

  • សួស្តី! ឬអរុណ​សួស្តី! ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានថ្ងៃដ៏ល្អ!
  • អ្នកពិតជាមនុស្សកំប្លែងណាស់ ហាហា!
  • រូបភាពសញ្ញានៃការអោប ឬថើប
  • ហេតុអ្វីបានជាអ្នកមិនមកលេងខ្ញុំពេលខ្លះ?
  • តោះ! សាកល្បងធ្វើរឿងថ្មីៗទាំងអស់គ្នាអៃ?
  • មិត្តភក្តិរបស់ខ្ញុំពិតជាចង់ជួបអ្នកខ្លាំងណាស់!
  • ទៅលេងផ្ទះខ្ញុំអៃ! ដើម្បីជាការជួបជុំគ្រួសារបន្តិចបន្តួច
  • ខ្ញុំក៏ពិតជាចង់ជួបគ្រួសាររបស់អ្នកដែរ!
  • ហេ! ខ្ញុំបានដឹងកន្លែងថ្មីមួយដែលទើបតែនឹងបើក យើងគួរតែទៅជាមួយគ្នា!

ទាំងនេះគឺជាប្រភេទសារដែលអ្នកអាចដឹងបានថា គេម្នាក់នោះកំពុងតែមានចំណាប់អារម្មណ៍ចំពោះអ្នក។ ហើយប្រភេទនៃសារទាំងនេះក៏ជាវិធីមួយក្នុងការចាប់ផ្តើមចំណងមិត្តភាព និងឈានទៅរកទំនាក់ទំនងស្នេហា។ ប្រសិនបើមនុស្សម្នាក់នោះតែងតែធ្វើការផ្ញើសារប្រភេទនេះមកកាន់អ្នក វាអាចបញ្ជាក់បានយ៉ាងច្បាស់ថាគេនោះកំពុងតែគិតអំពីអ្នកដោយក្ដីស្រឡាញ់៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម