៨ វិធីក្នុងការបំភ្លេចអតីតរបស់អ្នកបានយ៉ាងងាយ

  • 2021-06-16 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបែកបាក់គ្នាគឺជារឿងដ៏ឈឺចាប់បំផុត ប៉ុន្តែអ្វីដែលកាន់តែឈឺចាប់ជាងនោះទៅទៀតគឺការនឹងឃើញរឿងរាវដែលអ្នកទាំងពីបានកសាងជាមួយគ្នា។ ពេលដែលអ្នកកំពុងជួបបញ្ហានេះ អ្នកប្រហែលជាបានគិតថាមានតែអ្នកទេដែលយល់ ដែលបានស្គាល់ពីរស់ជាតិនៃការឈឺចាប់នោះ តែមានមនុស្សច្រើនណាស់ដែលបានឆ្លងកាត់រឿងនេះដែរ។

វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការព្យាបាលនៃការឈឺចាប់ទាំងនោះ ជាពិសេសគឺការចង់បំភ្លេចអតីតរបស់អ្នកចោល ប៉ុន្តែវិធីទាំង ៨ ខាងក្រោមនេះអាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់ និងអាចបំភ្លេចអតីតរបស់អ្នកបានបន្តិចម្តងៗ៖

១. ចេញក្រៅដើរលេងឲ្យបានញឹកញាប់

២. បរិច្ចាគអ្វីៗដែលរំលឹកអំពីគាត់ចោលទៅកាន់អ្នកក្រីក្រ

៣. ផ្តាច់ទំនាក់ទំនងគ្រប់បណ្តាញសង្គមជាមួយគាត់សិនរហូតដល់អ្នកបានជាសះស្បើយចាំក្លាយជាមិត្តភក្តិនឹងគ្នាវិញ

៤. ចំណាយពេលជាមួយគ្រួសារនឹងមិត្តភក្តិឲ្យបានច្រើននិយាយអំពីរឿងសប្បាយៗ តែព្យាយាមកុំឲ្យពួកគាត់សួរអំពីរឿងអតីត

៥. ទទួលស្គាល់ថាវាជាទំព័រមួយនៃមេរៀនជីវិតរបស់អ្នក ហើយកុំធ្វើបាបខ្លួនឯងឲ្យសោះទៅលើរឿងអ្វីក៏ដោយ

៦. ព្យាយាមគិតតែទៅលើភាពវិជ្ជមាន និងផ្តោតទៅលើសុខភាពផ្លូវកាយ ផ្លូវចិត្តខ្លួនឯងឲ្យបានច្រើន

៧. ផ្តល់ពេលវាលាឲ្យបានច្រើន គឺច្រើនមែនទែនដើម្បីព្យាបាលខ្លួនឯង

៨. ត្រូវតែអត់ទោសឲ្យខ្លួនឯង និងបំភ្លេចអតីតរបស់អ្នកចោល តែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗវិញ

ហើយរឿងដែលអ្នកមិនគួរធ្វើវិញនោះគឺកុំព្យាយាមបន្ទោសខ្លួនឯងថា មិនគួរធ្លាក់ខ្លួនជឿជាក់ស្នេហ៍ស្មោះលើគេ និងរឹតតែកុំគិតថាអ្នកល្ងង់ដែលមិនស្គាល់ពីធាតុពិតរបស់គេ។ កុំឲ្យសោះចំណាយពេលមើល ឬរំលឹកអនុស្សាវរីយ៍ប្រសិនបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេនៅឡើយនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម