ទទួលបានរាងស្អាតនឹងសុខភាពល្អដោយការញ៉ាំស៊ុតមាន់ស្ងោរជាប្រចាំ
- 2021-06-09 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលបានរាងស្អាតនឹងសុខភាពល្អដោយការញ៉ាំស៊ុតមាន់ស្ងោរជាប្រចាំ
ប្រភេទស៊ុតគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនជាច្រើនប្រភេទសម្រាប់ជួយទ្រទ្រង់សុខភាពរបស់អ្នក។ ស៊ុតមាន់ស្ងោរមួយគ្រាប់មានផ្ទុកប្រូតេអ៊ីនជាង ៦ ក្រាម ហើយវាមានតម្លៃទាបជាងប្រភេទអាហារដទៃទៀត។ ការញ៉ាំស៊ុតមាន់ស្ងោរជាប្រចាំថ្ងៃនៅក្នុងរបបអាហាររបស់អ្នកគឺជាជម្រើសដ៏ល្អប្រសើរសម្រាប់សុខភាព និងរក្សាថាមពលកម្លាំងបានយូរ។ ជាពិសេសនោះគឺរក្សាទម្ងន់របស់អ្នកឲ្យមានលំនឹងល្អសម្រាប់អ្នកធាត់ ហើយនឹងជួយដំឡើងគីឡូសម្រាប់អ្នកស្គមៗ។
ការរកឃើញមួយទៀតក៏បានបង្ហាញដែលថាអ្នកញ៉ាំស៊ុតមាន់ស្ងោរជារាងរាល់ព្រឹកជាប្រចាំនឹងជួយសម្រកទម្ងន់បានរហូរដល់ ៦៥ ភាគរយឯណោះ ជាជាងអ្នកដែលមិនញ៉ាំអាហារពេលព្រឹក។ ផ្ទុយទៅវិញការមិនញ៉ាំអាហារពេលព្រឹកនឹងធ្វើឲ្យមានបញ្ហាសុខភាពវិញទេ។
ប្រភេទវីតាមីន និងសារធាតុចិញ្ចឹមដែលមាននៅក្នុងស៊ុតស្ងោរមួយគ្រាប់៖
ស៊ុតមាន់ជាអាហារសម្បូរប្រូតេអ៊ីនខ្ពស់តែមានតម្លៃថោកជាងគេ ជាអាហារពេញនិយមសម្រាប់អ្នកហាត់កីឡាដើម្បីឡើងសាច់ដុំ និងអ្នកចង់សម្រកទម្ងន់៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖