បើឆ្លងកាត់ដំណាក់កាល ៩ យ៉ាងនេះបានអ្នកនឹងទទួលបានសុភមង្គលនៅក្នុងជីវិតស្នេហា

  • 2021-06-14 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកកំពុងតែមានដៃគូ តើអ្នកចង់ដឹងមែនទេថា អ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយណានៅក្នុងចំណោមដំណាក់កាលទាំងប្រាំបួននៃជីវិតស្នេហានោះ? វាមិនសំខាន់ថាទំនាក់ទំនងស្នេហារបស់អ្នកទើបតែចាប់ផ្តើម ឬក៏មានរយៈពេលយូរប៉ុនណាក៏ដោយ ពីព្រោះអ្នកទាំងពីរនឹងធ្លាក់ចូលក្នុងដំណាក់កាលណាមួយនៃដំណាក់កាលទាំងអស់។ ទាំងនេះជាដំណាក់កាលទាំង ៩ ដែលគូស្នេហ៍ទាំងអស់នឹងត្រូវឆ្លងកាត់៖

  • ដំណាក់កាលចំណង់ គឺជាពេលដែលអ្នកទាំងពីរមានអារម្មណ៍ទាក់ទាញ ស្រឡាញ់ចង់បានគ្នាទៅវិញទៅមក ជាពិសេសនោះគឺជាដំណាក់កាលនៃចំណង់ផ្លូវភេទ។
  • ដំណាក់កាលយល់ចិត្ត ជាពេលដែលអ្នកទាំងពីរបានស្គាល់ពីបុគ្គលិកលក្ខណៈគ្នាទៅវិញទៅមក។
  • ដំំណាក់កាលនៃការរំខាន គឺជាពេលវេលាដែលអ្នកទាំងពីរចាប់ផ្តើមមានការឈ្លោះប្រកែកគ្នាជាញឹកញាប់។
  • ដំណាក់កាលវិនិច្ឆ័យគ្នា អ្នកទាំងពីរនឹងចាប់ផ្តើមមានគំនិតទៅលើដៃគូថាគួរតែធ្វើបែបនេះ ហើយវិនិច្ឆ័យថាមិនគួរធ្វើបែបនោះ។
  • ដំណាក់កាលយកឈ្នះ ជាពេលដែលអ្នកទាំងពីរព្យាយាមបញ្ចុះបញ្ចូលគ្នាឲ្យស្របទៅតាមការចង់បានរបស់នរណាម្នាក់។
  • ដំណាក់កាលសុភមង្គល ជាពេលដែលអ្នកទាំងពីរយល់ចិត្តគ្នា ការទទួលយកនឹងផ្តល់ឲ្យគ្នាអំពីបុគ្គលិកលក្ខណៈដែលអាចទទួលបានសុភមង្គល។
  • ដំណាក់កាលបន្ទោស ជាពេលដែលអ្នកមិនបានចំណាយពេលជាមួយគ្នាច្រើន ហើយពេលមិនសប្បាយចិត្តទៅលើអ្វីមួយក៏ចាប់ផ្តើមបន្ទោសគ្នា។
  • ដំណាក់កាលមិនទុកចិត្តគ្នា កាន់តែយូរទៅភាពមិនទុកចិត្តគ្នានឹងចាប់ផ្តើមកើតមានឡើយ ដោយសារក្នុងម្នាក់នៃអ្នកទាំងពីរនឹងបាត់បង់ភាពត្រេកត្រអាល ឬអារម្មណ៍ក្នុងការរួមភេទជាមួយគ្នា។
  • ដំណាក់កាលនៃការទុកចិត្តគ្នាទាំងស្រុង ជាពេលដែលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានសុភមង្គលនឹងមានការជឿទុកចិត្តគ្នាយ៉ាងពេញលេញ។

ការយល់ចិត្តគ្នាទៅវិញទៅមករាល់ការសម្រេចចិត្តមានភាពចុះសម្រុង ហើយអ្នកសប្បាយចិត្តនឹងទំនាក់ទំនងស្នេហារបស់អ្នក។ តែត្រូវចាំថាដំណាក់កាលទី ៨ នឹងមកតាមអ្នកជានិច្ច ប្រសិនបើមានការបណ្តោយ ឬធ្វេសប្រហែសក្នុងការផ្តល់ពេលវេលាឲ្យគ្នាមិនគ្រប់គ្រាន់នោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម