៥ វិធីដើម្បីទទួលបានភាពផ្អែមល្ហែមនៅក្នុងទំនាក់ទំនងស្នេហា

  • 2021-06-15 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែលជាមិនបានបុរសល្អឥតខ្ចោះមកធ្វើជាប្តីនោះទេ ប៉ុន្តែអ្នកអាចនឹងបានបុរសម្នាក់ដែលចេះស្រឡាញ់យកចិត្តទុកដាក់ទៅលើអ្នកខ្លាំង គ្រាន់តែថាគេនោះមិនសូវចេះភាពផ្អែមល្ហែមតែប៉ុណ្ណោះ។ អ្នកតែងតែធ្វើការគិតមករហូតថាដៃគូស្នេហាររបស់អ្នកត្រូវតែជាមនុស្សដែលអាចផ្តល់សេចក្តីសុខសុភមង្គលឲ្យអ្នកបានពេញមួយជីវិត។ ប្រសិនបើអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយបុរសដែលផ្ទុយស្រលះពីអ្វីដែលអ្នកប៉ងចង់បាននោះ ការខូចចិត្តនៃវិបត្តិស្នេហ៍នឹងកើតមានឡើង ប៉ុន្តែរឿងបែបនេះអាចធ្វើការកែប្រែបាន។

ដូចច្នេះអ្នកប្រហែលជាត្រូវការធ្វើរឿងទាំង ៥ យ៉ាងនេះដើម្បីបំពេញភាពខ្វះខាតនៃភាពផ្អែមល្ហែមដែលអ្នកចង់បានជាមួយដៃគូ៖

១. ការបន្តស្រឡាញ់គាត់ជានិច្ច

២. ជំរុញលើកទឹកចិត្តគាត់ជានិច្ចទៅលើអ្វីដែលគាត់បានខិតខំធ្វើតាមដែលអ្នកបានប្រាប់

៣. កុំបន្ទោសទៅលើដៃគូឲ្យសោះ គ្មានអ្នកណាចេះគ្រប់សព្វនោះទេ បើមិននិយាយប្រាប់ធ្វើម៉េចគេដឹង

៤. កុំធ្វើការប្រៀបធៀបគាត់ជាមួយសង្សារចាស់ ឬគូស្នេហ៍ដទៃទៀតឲ្យសោះ តែសុំឲ្យគាត់ធ្វើរឿងបែបនេះ បែបនោះឲ្យបានច្រើនជាងមុន

៥. អ្នកត្រូវតែបង្ហាញនឹងនិយាយប្រាប់ដៃគូត្រង់ៗអំពីអ្វីដែលអ្នកចង់បាន ចង់ឲ្យគេធ្វើចំពោះអ្នក ហើយកុំមានការខ្មាសអៀនឲ្យសោះពីព្រោះគាត់ជាដៃគូរបស់អ្នក

ត្រូវចាំថាមានរឿងខ្លះអ្នកត្រូវតែទទួលស្គាល់យកការពិត បន្ទាប់ពីការខិតខំព្យាយាម និងធ្វើការរំលឹងគាត់យូរៗម្តងអំពីភាពផ្អែមល្ហែមដែលអ្នកចង់បាន ចង់ឲ្យគាត់ធ្វើមកលើអ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម