មូលហេតុ ៧ យ៉ាងដែលធ្វើឲ្យមនុស្សខ្លះមិនចង់បានទំនាក់ទំនងស្នេហា

  • 2021-06-08 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់ទំនាក់ទំនងស្នេហាទាំងអស់គឺមានសេចក្ដីសុខភាពសប្បាយរីករាយ និងជម្លោះដែលតែងតែកើតមានឡើយ។ នៅពេលដែលនរណាម្នាក់ធ្វើឲ្យអ្នកខូចចិត្តវាមិនមានភាពងាយស្រួលទេក្នុងការទទួលយកអំពីបទពិសោធន៍មិនល្អទាំងនោះ។ ជាអកុសលរាល់ដៃគូដែលអ្នកមានទំនាក់ទំនងស្នេហាហើយទទួលការបរាជ័យនោះ វានឹងជះឥទ្ធិពលមិនល្អជាច្រើនសម្រាប់អ្នកទៅថ្ងៃមុខ។ មិនថាអ្នកធ្លាប់បានឆ្លងកាត់បទពិសោធអាក្រក់ៗជាច្រើនដែលបណ្តាលឲ្យអ្នកមានស្នាមរបួស ឬបាននៅជាមួយអ្នកដែលធ្វើបាបឲ្យអ្នកខូចចិត្តកន្លងមកយ៉ាងណាក៏ដោយ ត្រូវចាំថាវាត្រូវការពេលវេលា និងការអត់ធ្មត់ខ្លាំងដើម្បីព្យាបាល។

ការព្យាបាលទៅលើការខូចចិត្តគឺមិនមែនជារឿងងាយស្រួលនោះទេ ហើយអ្នកខ្លះអាចចំណាយពេលរាប់ឆ្នាំទម្រាំតែបានជាសះស្បើយពីការបែកបាក់ទំនាក់ទំនងស្នេហានោះ។ ហើយវាអាចបណ្តាលឲ្យអ្នកមានបញ្ហាជាច្រើននៅក្នុងទំនាក់ទំនងថ្មីរបស់អ្នក។ ទាំងនេះគឺជាបទពិសោធអាក្រក់ៗមួយចំនួនដែលមនុស្សតែងតែជួបប្រទះពេលកំពុងមានស្នេហាថ្មីម្ដងទៀត ៖

១. ការធ្លាប់ទទួលរងការរំលោភបំពានផ្នែករាងកាយពីដៃគូ

២. អ្នកទទួលរងភាពមិនស្មោះត្រង់ ពីព្រោះការក្បត់គឺជាមូលហេតុដែលបំបែកបំបាក់ទំនាក់ទំនងស្នេហា

៣. ត្រូវបានអតីតនិយាយកុហកដែលបង្កើតជាការបោក និងឈានទៅរកការផិតក្បត់

៤. អ្នកមានការលំបាកផ្នែកហិរញ្ញវត្ថុដែលគ្មានលទ្ធភាពក្នុងមានដៃគូសង្សារ

៥. អ្នកជួបមនុស្សពិសពុលដែលមិនស្រឡាញ់អ្នកពិតឡើយ ផ្ទុយទៅវិញគេគ្រាន់តែប្រើអ្នកដើម្បីអត្ថប្រយោជន៍គេតែប៉ុណ្ណោះ

៦. អ្នកធ្លាប់នៅជាមួយមនុស្សដែលប្រចណ្ឌច្រណែនខ្លាំងដែលវាគឺជាបញ្ហាសំខាន់មួយក្នុងការបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក

៧. ការទទួលរងការេំលោភបំពានពាក្យសម្ដីដែលមិនសមរម្យ នៅពេលមនុស្សដែលអ្នកស្រលាញ់ហៅអ្នកថាជាមនុស្សឆោតល្ងង់ ឬភ្លើវានឹងធ្វើឲ្យការស្រឡាញ់ខ្លួនឯងធ្លាក់ចុះ

មនុស្សភាគច្រើនមានគំនិតឆ្មើងឆ្មៃបន្តិចនៅពេលពួកគេចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មី តែរឿងមួយដែលអ្នកត្រូវចាំនោះគឺការមានគំនិតទុទិដ្ឋិនិយម ពីព្រោះមនុស្សដែលអ្នកកំពុងឃើញនេះមិនមែនជាអតីតដែលធ្លាប់បានធ្វើបាបអ្នកឡើយ លើសពីនេះទៅទៀតអ្នកក៏មិនអាចយកកំហុសរបស់នរណាម្នាក់មកដាក់លើពួកគេបានដែរ។ អ្នកគួរតែចាប់ផ្តើមដោយការទទួលយកនឹងបំភ្លេចអំពីអតីតកាលរបស់អ្នកទាំងពីរ រៀនស្គាល់អំពីគ្នាទៅវិញទៅមកប្រសិនបើអ្នកមានបំណងចង់មានអនាគតជាមួយគ្នានោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម