បើអតីតធ្វើរឿងទាំង ៥ យ៉ាងនេះបានន័យថាគេស្រឡាញ់អ្នកខ្លាំងណាស់

  • 2021-06-08 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបែកគ្នាក៏មិនប្រាកដថាអ្នកអស់អារម្មណ៍ អស់ចិត្តនឹងគ្នានោះទេ តែអ្នកដឹងថាវាមិនអាចដើរទៅមុខរួច បន្ទាប់ពីបានខិតខំប្រឹងប្រែង និងព្យាយាមទទួលយកការពិតដោយសន្តិ​វិធី។ ហើយពេលខ្លះការបែកបាក់គ្នាមិនមែនបានន័យថាអ្វីៗត្រូវបានបញ្ជប់នោះដែរ។ នៅពេលមានជម្លោះពួកគេតែងតែនិយាយពាក្យអាក្រក់ដាក់គ្នាទៅវិញទៅមក ដែលបណ្តាលឲ្យមានការឈឺចាប់ទាំងសងខាង និងឈានទៅដល់ការបែកបាក់គ្នា ហើយវាមិនមែនជារឿងល្អក្នុងការបែកបាក់ចែកផ្លូវគ្នាឡើយ។ ហេតុដូចច្នេះហើយបានជាអតីតរបស់អ្នកមួយចំនួននៅតែមានចិត្ត មានក្តីស្រឡាញ់ចំពោះអ្នក។

តើអ្នកកំពុងតែគិតថាចង់បានអតីតរបស់អ្នកមកវិញមែនទេ? ប៉ុន្តែអ្នកមិនប្រាកដថាគេមានអារម្មណ៍ចង់បានអ្នកដូចជាអ្នកចង់បានគេវិញដែលឬអត់។ សញ្ញាទាំង ៥ ខាងក្រោមនេះអាចបញ្ជាក់បានថាអតីតរបស់អ្នកនៅតែស្រឡាញ់អ្នកខ្លាំងណាស់៖

  • គាត់ព្យាយាមនិយាយ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកគ្រប់ពេលវេលា
  • គាត់ធ្វើឲ្យអ្នកមានអារម្មណ៍ស្រងាកចិត្ត នឹកឃើញអំពីអតីតកាលជាមួយគាត់
  • គាត់តែងតែសួរអ្នកជារើយៗប្រសិនបើអ្នកមានអ្នកថ្មីហើយឬនៅ
  • គាត់នឹងប្រឹងប្រែងនិយាយ ដើម្បីបានជួប បានចំណាយពេលជាមួយអ្នកសាជាថ្មី
  • ហើយថ្ងៃណាមួយគាត់នឹងសួរអ្នក ប្រសិនបើអ្នកចង់ត្រឡប់ត្រូវគ្នាជាមួយគាត់វិញ

សូមចងចាំថាអ្នកបានព្យាយាមរួចម្តងហើយ តែវាបានបរាជ័យក្នុងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ ប្រសិនបើអ្នកសម្រេចចិត្តនឹងផ្តល់ឱកាសឲ្យគ្នានៅថ្ងៃអនាគតនោះ វានឹងខុសកាលពីមុន ដោយសារអ្នកទាំងពីរដឹងអំពីកំហុសឆ្គងដែលបានកើតឡើងកន្លងមក។ អ្នកនឹងព្យាយាម ហើយប្តេជ្ញាចិត្តក្នុងការកែប្រែទាំងអស់គ្នាដើម្បីធ្វើឲ្យទំនាក់ទំនងនាពេលអនាគតបានប្រសើរឡើង និងមានសុភមង្គល៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម