៣ វិធីងាយៗបំផុតក្នុងការព្យាបាលសក់ជ្រុះស្តើង
- 2021-06-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធីងាយៗបំផុតក្នុងការព្យាបាលសក់ជ្រុះស្តើង
សម្រាប់យើងទាំងអស់គ្នាសក់គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សម្រស់ឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ដូចច្នេះហើយបានជាយើងខ្វល់ខ្វាយការលេងម៉ូដ ពណ៌ និងយកចិត្តទុកដាក់ក្នុងការថែទាំសក់របស់យើង។ ប្រសិនបើសក់ជ្រុះតិចតួចនោះវាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែប្រសិនបើវាជ្រុះច្រើនខុសប្រក្រតីនោះ អ្នកត្រូវរកវិធីព្យាបាលភ្លាម។
ទាំងនេះគឺជាវិធីព្យាបាលសក់ដែលស្តើង សក់ជ្រុះ ឬសក់ខូចឲ្យបានប្រសើរឡើងវិញតាមវិធីធម្មជាតិដែលមានប្រយោជន៍ និងប្រសិទ្ធភាពខ្ពស់៖
១. បរិភោគអាហារដែលសំបូរទៅដោយជាតិដែក ជាតិរ៉ែ កាល់ស្យូម វីតាមីននឹងជួយដល់ការលូតលាស់សក់ឲ្យមានសុខភាពល្អ។
២. ការម៉ាស្សាក្បាល មុនឬក្រោយ និងពេលកំពុងកក់សក់ ជួយបង្កើនលំហូរឈាមដែលជួយក្នុងការបង្កើតសក់ថ្មីឲ្យដុះមកវិញ។
៣. ប្រទាលកន្ទុយក្រពើដែលជាគ្រឿងផ្សំដ៏មានប្រសិទ្ធិភាពខ្ពស់ (ជាប្រទាលស្រស់ ឬក៏ជែលដែលមានលក់ស្រាប់) ប្រើពីរទៅបីដងក្នុងមួយសប្តាហ៍នៅលើស្បែកក្បាលអាចកាត់បន្ថយអង្គែ ជួយព្យាបាលស្បែកក្បាល និងជំនួយដល់ការលូតលាស់សក់ផងដែរ។
ទាំងនេះជាវិធីធម្មជាតិងាយៗមួយចំនួនតូចដែលពិតជាអាចជួយកាត់បន្ថយការជ្រុះសក់ និងជួយឲ្យសក់មានសុខភាពល្អឡើងវិញបានយ៉ាងឆាប់រហ័ស។ ឆាប់ដឹង ឆាប់ព្យាបាល និងឆាប់ជាសៈស្បើយដោយវិធីធម្មជាតិទាំងនេះ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖