ចង់បានស្បែកមុខម៉ត់រលោងមកសាកវិធីទាំង ៥ នេះទាំងអស់គ្នា!
- 2021-05-12 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានស្បែកមុខម៉ត់រលោងមកសាកវិធីទាំង ៥ នេះទាំងអស់គ្នា!
មនុស្សភាគច្រើនតែងតែជួបប្រទះទៅលើបញ្ហាផ្ទៃមុខមិនម៉ត់រលោង មិនថាវាជាបញ្ហាមួយណាក៏ដោយ កើតមុន រន្ធញោសធំៗ និងបញ្ហាស្បែកមុខផ្សេងៗជាច្រើនទៀត។ ទោះជាបញ្ហានោះទើបតែកើតឡើង ឬជាបញ្ហាយូរអង្វែងមកហើយក៏ដោយ វាជារឿងដែលត្រូវព្រួយបារម្ភពីព្រោះសម្រស់គឺជារឿងសំខាន់បំផុតរបស់មនុស្សម្នាក់ៗ។ មនុស្សម្នាក់ៗចង់បានស្បែករបស់ពួកគេមើលទៅស្អាតម៉ត់រលោង ការថែរក្សាស្បែកឲ្យភ្លឺថ្លាគឺទាមទារឲ្យអ្នកមានការយកចិត្តទុកដាក់ជាប្រចាំ ការជ្រើសរើសប្រើផលិតផលឲ្យបានត្រឹមត្រូវទៅនឹងប្រភេទស្បែករបស់អ្នកក៏សំខាន់ណាស់ដែរ។
អ្នកគួរតែព្យាយាមអនុវត្តតាមវិធីទាំង ៥ ខាងក្រោមនេះដើម្បីទទួលបានស្បែកមុខដែលមានសុខភាពល្អនឹងម៉ត់រលោងបែបធម្មជាតិ៖
១. លាងសម្អាតមុខយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ
២. លាបក្រែមការពារកម្ដៅថ្ងៃជារៀងរាល់ព្រឹកនៅលើស្បែកមុខ (នឹងដងខ្លួន បើចាំបាច់)
៣. ចៀសវាងការញេចមុនដោយប្រើដៃឬក្រចកដៃ ងាកមកប្រើឧបករណ៍សម្អាតមុនវិញ
៤. បន្ទាប់មកលាបផលិតផលផ្ដល់សំណើម ឬផលិតផលដែលអាចជួយបង្រួមរន្ធរោម
៥. ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងញ៉ាំតែប្រភេទអាហារណាដែលផ្ដល់សុខភាព ពេលសុខភាពល្អសម្រស់ក៏ស្រស់ស្អាតដែរ
វិធីទាំងនេះអាចទទួលបានលទ្ធផលលឿនឬឆាប់គឺវាអាស្រ័យទៅលើប្រភេទស្បែករបស់អ្នក ហើយរឿងបន្ថែមដែលអ្នកគួរធ្វើនោះគឺការផ្លាស់ប្តូរទម្លាប់រស់នៅទូទៅដូចជាការកាត់បន្ថយស្ត្រេស ភាពតានតឹង ការជក់បារី ផឹកស្រាជាដើម។ ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ និងការញ៉ាំរបបអាហារដែលមានសុខភាពល្អជាប្រចាំ វាជាផ្នែកធំមួយក្នុងការជួយព្យាបាលនឹងលើកកម្ពស់សម្រស់របស់អ្នកបាន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖