មូលហេតុ ៥ យ៉ាងដែលអ្នកមិនគួរទម្លាក់សក់ពេលចូលគេង

  • 2021-05-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែទាំសុខភាពសក់របស់អ្នកក៏ត្រូវមានការយកចិត្តទុកដាក់ដូចជាការថែទាំសម្រស់ និងសុខភាពរបស់អ្នកដែរ។ ជាទូទៅយើងតែងតែចំណាយពេលវេលាដ៏យូរជារៀងរាល់ល្ងាចដើម្បីខិតខំថែរក្សាសម្រស់ សុខភាពស្បែកឲ្យបានត្រឹមត្រូវមុនពេលចូលគេង ខណៈពេលដែលសក់របស់យើងក៏សមនឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ អ្នកប្រហែលជាមិនបានដឹងទេថាការដេកជាមួយសក់ទម្លាក់របស់អ្នកអាចបណ្តាលឲ្យមានបញ្ហាសម្រស់ និងបញ្ហាសក់ជាច្រើនកើតឡើង។ ជាលទ្ធផលរបៀបនៃការគេងជាមួយនឹងសក់ទម្លាក់អាចប៉ះពាល់ដល់សុខភាពស្បែក និងសុខភាពសក់មួយចំនួនដូចជា៖

១. ធ្វើឲ្យសក់អ្នករួញកណ្ដាញ់ចូលគ្នានៅពេលព្រឹក

២. វាជាហេតុដែលធ្វើឲ្យអ្នកកើតមុននៅលើមុខ

៣. អាចធ្វើការបំផ្លាញការលូតលាស់របស់សក់

៤. បណ្ដាលឲ្យសក់របស់អ្នកស្ងួត និងមានការបែកចុងសក់

៥. ប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក

ដើម្បីចៀសវាងបញ្ហាទាំងប៉ុន្មានខាងលើ អ្នកអាចរុំសក់ដោយកន្សែងដៃ វាអាចជួយឲ្យចុងសក់របស់អ្នកមានសុខភាពល្អ ហើយនឹងមិនបាត់បង់សំណើមចេញពីសក់របស់អ្នកឡើយ៕

ប្រភពរូបភាព៖ Pinterest, Brightside

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den