អាហារ ៦ ប្រភេទដែលជួយដល់សុខភាពស្ត្រីក្នុងកំឡុងពេលមករដូវ

  • 2021-05-27 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមករដូវម្ដងៗគឺមិនមានភាពងាយស្រួលសម្រាប់ស្ត្រីនោះទេ ហើយវាគឺជាអំឡុងពេលដែលអ័រម៉ូនមានកម្រិតខ្ពស់ និងធ្វើឲ្យអារម្មណ៍របស់អ្នកធ្លាក់ចុះខ្លាំង។ ស្ត្រីខ្លះនឹងប្រើវិធីកម្ដៅដើម្បីធ្វើឲ្យការរមួលក្រពើ ចុកក្បាលពោះដែលបណ្តាលមកពីការមករដូវនោះ ចំណែកអ្នកខ្លះទៀតនឹងសំងំដេក ឬលេបថ្មាំបំបាត់ការចុកចាប់នៅក្នុងអំឡុងពេលមករដូវរបស់ពួកគេ។ ក្នុងអំឡុងពេលមួយខែៗស្ត្រីអាចជួបប្រទះបញ្ហាជំងឺរោគស្ត្រីជាច្រើនប្រភេទរួមទាំងការអស់កម្លាំង ការក្អួតចង្អោរ ឈឺក្បាល ឈឺពោះ ហើមពោះ រាគ និងការមានអារម្មណ៍ធុញថប់ដែលភាគច្រើនបណ្ដាលមកពីភាពមិនទៀងទាត់នៃការមករដូវ។

មានវិធីជាច្រើនណាស់ដែលអាចកាត់បន្ថយការឈឺចុកចាប់ពីការមករដូវនេះ អ្នកមិនចាំបាច់ត្រូវការជួបគ្រូពេទ្យ ឬលេបថ្នាំបំបាត់ការឈឺចាប់ទាំងនោះទេ ពីព្រោះវាជារឿងធម្មជាតិដែលតែងតែកើតឡើងចំពោះស្ត្រីទៅហើយ។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថាអាហារ ៦ ប្រភេទនេះអាចជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់៖

១. មើមខ្ញី តែខ្ញីមួយពែងមានឥទ្ធិពលប្រឆាំងនឹងការរលាកដែលអាចជួយកាត់បន្ថយការឈឺចុកចាប់នៅក្នុងសាច់ដុំរបស់អ្នកបាន

២. មើមរមៀត មានជាតិប្រឆាំងនឹងការរលាកដូចជាខ្ញីដែរ អ្នកអាចបន្ថែមគ្រឿងទេសនោះនៅក្នុងអាហារ ឬលាយវាចូលទៅក្នុងតែ

៣. សាច់ត្រី ជាពិសេសសាច់ត្រីសាម៉ុងគឺពោរពេញទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានតួនាទីក្នុងការបំបាត់ការឈឺចាប់ឬរលាកនានា

៤. សូកូឡាខ្មៅ វាមានជាតិស្ករតិច និងមានជាតិម៉ាញ៉េស្យូមច្រើនដែលវាអាចជួយកាត់បន្ថយអាការចុករមួលពេលមករដូវរបស់ស្ត្រី

៥. សាច់មាន់ ជាប្រភេទសាច់មានជាតិខ្លាញ់ទាប និងសម្បូរទៅដោយជាតិប្រូតេអ៊ីនហើយវាជាប្រភពនៃជាតិដែកដែលជួយឲ្យសុខភាពទូទៅបានប្រសើរឡើង

៦. ប្រភេទបន្លែបៃតង អ្នកបាត់បង់ឈាមជាច្រើនក្នុងអំឡុងពេលមករដូវដែលធ្វើឲ្យកម្រិតជាតិដែករបស់អ្នកធ្លាក់ចុះ ការញ៉ាំបន្លែបៃតងដូចជាខាត់ណា និងស្ពៃអាចជួយបង្កើនកម្រិតជាតិដែករបស់អ្នកឡើងវិញបាន

ការមករដូវគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ស្ត្រី អ្នកខ្លះអាចមកវដូវចន្លោះពីបីទៅបួនថ្ងៃ ខណៈពេលដែលអ្នកខ្លះទៀតអាចមានរយៈពេលយូរជាងនោះទៅទៀត។ ការញ៉ាំប្រភេទអាហារទាំង ៦ មុខខាងលើនេះក្នុងអំឡុងពេលមករដូវនឹងអាចជួយកាត់បន្ថយនៃការឈឺចាប់ និងធ្វើឲ្យអ្នកទទួលបានអារម្មណ៍ល្អប្រសើរឡើងវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den