៥ វិធីនេះធ្វើឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងកាន់តែច្រើនៗ

  • 2021-05-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រឡាញ់ខ្លួនឯងអាចជារឿងមួយដែលពិបាកបំផុត តែវាក៏ជារឿងសំខាន់បំផុតផងដែលសម្រាប់មនុស្សម្នាក់ៗត្រូវធ្វើ។ នៅពេលដែលអ្នកផ្តោតទៅលើការយកចិត្តទុកដាក់ស្រឡាញ់ខ្លួនឯង និងការអាណិតអាសូរខ្លួនឯង វាប្រសើរជាជាងការព្យាយាមធ្វើវាដើម្បីឲ្យអ្នកដទៃមកស្រឡាញ់អ្នក។ មនុស្សដែលស្រឡាញ់រាប់អានអ្នកពិតនឹងបង្កើតការគោរពឲ្យតម្លៃទៅកាន់អ្នកនឹងខ្លួនពួកគេដែលវាអាចបង្កើតទំនាក់ទំនងប្រកបដោយសុភមង្គលល្អ និងភាពរីករាយជាមួយគ្នា។

ផ្ទុយទៅវិញការផ្គាប់ចិត្តមនុស្សដទៃបានន័យថាអ្នកកំពុងតែចាញ់ប្រៀបគេហើយ។ មនុស្សជាច្រើនយល់ថាវាងាយស្រួលក្នុងការស្រឡាញ់អ្នកដទៃជាជាងស្រលាញ់ខ្លួនឯង ពេលខ្លះអ្នកពិតជាបានធ្វើបាបចិត្ត និងមានភាពលំអៀងចំពោះខ្លួនឯង។ ប៉ុន្តែដល់ពេលដែលត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះខ្លួនឯង ព្យាបាលខ្លួនឯងដោយក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបានតាមវិធីទាំង ៥ ខាងក្រោមនេះ៖

  • ការស្គាល់ខ្លួនឯងគឺជារឿងសំខាន់ណាស់ ប្រសិនបើអ្នកមិនដឹងថាអ្នកជានរណានោះវាពិបាកក្នុងការស្រលាញ់ខ្លួនឯង
  • កុំធ្វើការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ ពីព្រោះគ្មានអ្នកណាល្អជាងអ្នកណាឬអាក្រក់ជាងអ្នកណាឡើយ
  • រៀនអភ័យទោសឲ្យខ្លួនឯងចំពោះកំហុសដែលបានធ្វើ ពីព្រោះអ្នកណាៗក៏ធ្លាប់បានបង្កើតកំហុសដែរ
  • ទទួលស្គាល់ថាមានមនុស្សមួយចំនួននឹងមិនចូលចិត្តអ្នកទេគឺមានអ្នកស្អប់ អ្នកស្រឡាញ់យើង
  • ការថែរក្សាសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងការរៀនក្រោកឈរតតាំងដើម្បីខ្លួនឯង

ពេលខ្លះការស្រឡាញ់ខ្លួនឯងមានន័យថាអ្នកត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយប្រភេទមនុស្សដែលធ្វើបាបអ្នក ឬអតចរឹតមិនល្អ និងប្រភេទមនុស្សគេងចំណេញជាដើម។ អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានទឹកចិត្តល្អ និងការគោរពឲ្យតម្លៃអ្នកដូចជាអ្នកកំពុងធ្វើទៅកាន់ពួកគេដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម