អនុវត្ដ ៤ វិធីនេះដើម្បីទទួលបានសុភមង្គលសម្រាប់ខ្លួនឯង
- 2021-05-17 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុវត្ដ ៤ វិធីនេះដើម្បីទទួលបានសុភមង្គលសម្រាប់ខ្លួនឯង
បទពិសោធន៍នៃ “សុភមង្គល” វាត្រូវាបានបង្ហាញឡើងចេញជាច្រើនទម្រង់ ហើយក៏អាស្រ័យទៅតាមឥរិយាបថ និងកាលៈទេសៈផ្សេងៗគ្នាផងដែរ។ ការស្វែងរកសុភមង្គលរបស់មនុស្សម្នាក់ៗគឺជារឿងសំខាន់ក្នុងជីវិត ហើយការស្វែងរកនោះវាអាស្រ័យទៅតាមបុគ្គលម្នាក់ៗទៅលើអ្វីដែលពួកគេចង់បានជាគោលដៅរបស់ពួកគេសម្រាប់ថ្ងៃអនាគត។ តាមការស្រាវជ្រាវបានធ្វើការចង្អុលបង្ហាញបញ្ជាក់ថាសុភមង្គលមានច្រើនទម្រង់ ច្រើនរូបភាពផ្សេងៗគ្នា ហេតុដូចច្នេះហើយបានជាមនុស្សនៅតែមិនមានភាពសប្បាយចិត្តគ្រប់ពេលនោះ ដោយសារតែអ្នកមានមួយ អត់មួយនៃប្រភេទសុភមង្គលនោះ។
ព្យាយាមស្វែងយល់ថា តើអ្នកខ្វះអ្វីនៅក្នុងជីវិតរស់នៅ ហើយខិតខំស្វែងរកវាមកដាក់ក្នុងខ្លួន។ ទាំងនេះគឺជាប្រភេទសុភមង្គលដែលអ្នកគួរតែមានសម្រាប់ខ្លួនឯង ហើយប្រភេទនៃសុភមង្គលទាំងនោះរួមមាន៖
១. ការកោតសរសើរនឹងការឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនកំពុងតែមានបាន
២. ការជំរុញលើកទឹកចិត្តខ្លួនឯងឲ្យកាន់តែខ្លាំងដើម្បីទទួលបានភាពសប្បាយចិត្ត
៣. សេចក្ដីដឹងគុណជាប្រចាំនឹងធ្វើឲ្យអ្នកទទួលបានភាពរីករាយ និងមានសុខភាពល្អជាងអ្នកដែលមិនធ្វើ
៤. សេចក្ដីស្រឡាញ់ចំពោះខ្លួនឯងដែលវាជាប្រភពនៃសេចក្ដីសុខ និងសុភមង្គល
ភាពសុទិដ្ឋិនិយម ការពេញចិត្ត និងការមានអារម្មណ៍ថាមានសំណាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិតសព្វថ្ងៃគឺជាវិធីក្នុងការទទួលយកសុភមង្គលមកដាក់ខ្លួន។ មនុស្សដែលមានភាពសុទិដ្ឋិនិយមមានទំនោរផ្តោតទៅលើរឿងល្អៗនឹងភាពវិជ្ជមានដែលមានការរួមបញ្ចូលគ្នានៃការដឹងគុណ សេចក្ដីស្រឡាញ់ និងភាពសប្បាយរីករាយក្នុងជីវិតរបស់ពួកគេ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖