ធាតុផ្សំ ៥ យ៉ាងដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត

  • 2021-05-06 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅតើអ្នកអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តតាមរបៀបណាដែរ? សុភមង្គលផ្ទាល់ខ្លូនជារឿយៗទាក់ទងនឹងអារម្មណ៍វិជ្ជមាន និងការពេញចិត្តនូវអ្វីៗដែលខ្លួនមាន អ្វីៗដែលខ្លួនកំពុងតែបានធ្វើនៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ដើម្បីធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយ អ្នកគួរតែស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃជីវិតរបស់អ្នក ហើយធ្វើការវាយតម្លៃនៃកម្រិតសុភមង្គលរបស់អ្នក និងស្វែងរកទិសដៅដែលអាចនឹងនាំមកនូវភាពសប្បាយចិត្តនឹងសុភមង្គលសម្រាប់ខ្លួនឯង។

ជីវិតដែលមានសុភមង្គល និងមានភាពសប្បាយរីករាយជាទូទៅតែងតែមានធាតុផ្សំទាំង ៥ ខាងក្រោមនេះ៖

១. មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ

២. ចំណងមិត្តភាពស្និទ្ធស្នាលមួយមិត្តភក្តិ

៣. សេចក្ដីស្រឡាញ់ពេញលេញចំពោះដៃគូសង្សារ (ឬខ្លួនឯង បើសិនជានៅលីវ)

៤. ការងារល្អដែលអ្នកពេញចិត្ត ចង់ធ្វើ ចង់បាន និងអាចមានលទ្ធភាពចិញ្ចឹមអ្នកបាន

៥. ការមានភាពវិជ្ជមាននៅក្នុងជីវិត និងផ្ដល់ក្ដីស្រឡាញ់ឲ្យខ្លួនឯងឲ្យបានច្រើនៗ

ប្រសិនបើអ្នកមានធាតុទាំងប្រាំនេះ វាអាចធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយជាញឹកញាប់ ពីព្រោះធាតុនីមួយៗគឺមានសារសំខាន់ណាស់ដែលទាមទារឲ្យអ្នកធ្វើការគ្រប់គ្រង និងបង្កើតម្ដងមួយៗរហូតដល់ពួកវាមានតុល្យភាពស្មើគ្នា។ បើសិនជាអ្នកបាត់បង់ឬមិនមានធាតុណាមួយនោះ សេចក្ដីសុខនឹងភាពស្បាយរីករាយរបស់អ្នកក៏បាត់បង់ទៅតាមនោះដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម