ទម្លាប់ ៤ យ៉ាងដែលធ្វើឲ្យអ្នកមិនសូវយកចិត្តទុកដាក់នឹងការងារ

  • 2021-05-03 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលាក្នុងការបញ្ចប់កិច្ចការ និងទទួលបានលទ្ធផលល្អនោះវាគឺជាបញ្ហាដែលមនុស្សម្នាក់ៗតែងតែជួបប្រទះនៅក្នុងជីវិតការងាររបស់ពួកគេ។ បើទោះបីជាវាជាការងារនឹងទំនួលខុសត្រូវទាំងនោះបានប្រគល់ ចាត់តាំងដោយចៅហ្វាយ ឬខ្លួនឯងក៏ដោយវាប្រហែលជាពិបាកបន្តិចក្នុងការគ្រប់គ្រងស្ថានភាពនោះ ប្រសិនបើអ្នកទទួលរងសម្ពាធ និងការរំខាននានា។

មនុស្សជាច្រើនតែងតែធ្វើការរអ៊ូរទាំ ត្អូញត្អែរអំពីផលវិបាកនៃការងាររបស់ពួកគេដែលមិនទទួលបានប្រសិទ្ធិភាពខ្ពស់ ឬជោគជ័យ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលមានផលវិបាកក្នុងការសម្រេចកិច្ចការ អ្នកប្រហែលជាកំពុងព្យាយាមធ្វើរឿងមួយចំនួនដែលមិនបានផ្ដល់ផលប្រយោជន៍ តែបែរជាផ្ដល់ផលវិបាកទៅវិញ។ ទាំងនេះគឺជាទម្លាប់មិនល្អ ៤ យ៉ាងដែលបានធ្វើឲ្យសមត្ថភាពការងាររបស់អ្នកមិនទទួលបានជោគជ័យ៖

១. ការដាក់សម្ពាធខ្លាំងពេកចំពោះខ្លួនឯង នៅពេលដែលអ្នកទទួលយក ឬទទួលរងសម្ពាធច្រើនខ្លាំងពេកវានឹងមានការរំខានចំពោះការផ្តោតអារម្មណ៍ទៅលើការងារនីមួយៗរបស់អ្នក ដូចជាការត្រូវសម្រេចកិច្ចការងារឲ្យបានច្រើនក្នុងពេលតែមួយ ឬការធ្វើវាតែម្នាក់ឯងដោយមិនសុំជំនួយពីនរណាម្នាក់ វាគឺជាមូលហេតុដែលធ្វើឲ្យការងាររបស់អ្នកខ្វះផលិតភាព។

២. ការមិនដែលរៀបចំធ្វើផែនការ ឬធ្វើឲ្យល្អ ការរៀបចំផែនការគឺជាចំណុចសំខាន់សម្រាប់ផលិតភាពនៅក្នុងកិច្ចការងាររបស់អ្នក។ ប្រសិនបើផែនការរបស់អ្នកត្រូវបានធ្វើរៀបចំឡើងបានល្អនោះអ្នកនឹងទទួលបានលទ្ធផលល្អ តែប្រសិនបើអ្នកមិនមានគម្រោងទុកជាមុនទេកិច្ចការងាររបស់អ្នកអាចនឹងយឺតយាវ និងមិនទទួលបានលទ្ធផលដូចដែលអ្នកប៉ងនោះឡើយ។

៣. ការទទួលរងការរំខានដោយងាយស្រួល ការងាររបស់អ្នកនឹងមានភាពរអាក់រអួលប្រសិនបើអ្នកទទួលរងការរំខានកាន់តែច្រើន ហើយការរំខាននោះគឺមានស្ទើរតែគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដូចជាការរំខានពីការប្រើទូរសព្ទដៃ ការរំខានពីមនុស្សជុំវិញខ្លួន សំលេងរំខាននានា ឬក៏កាតព្វកិច្ចចាំបាច់នានាដែលទាក់ទងជាមួយគ្រួសារ។

៤. ទំនោរទៅលើភាពល្អឥតខ្ចោះជាញឹកញាប់ ការមានគំនិតបែបនេះវាគឺជាគំរូល្អនឹងមានសារសំខាន់ចំពោះអ្នក ប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើភាពល្អឥតខ្ចោះខ្លាំងពេកវានឹងធ្វើឲ្យអ្នកកាន់តែស្ត្រេស ផ្តល់ភាពស្មុគស្មាញដល់អ្នក ហើយជាលទ្ធផលអ្នកនឹងមានការហត់នឿយទៅលើការងារនោះ។

ការទទួលបានផលិតភាពខ្ពស់នៅក្នុងជីវិតការងារវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែនៅពេលដែលអ្នករៀនបោះបង់ទម្លាប់ទាំង ៤ ខាងលើ ឬកាត់បន្ថយទំនោរទាំងនោះចោលបាន វាអាចជួយដល់សមត្ថភាពក្នុងការគ្រប់គ្របកិច្ចការរបស់អ្នកឲ្យមានប្រសិទ្ធិភាពខ្ពស់បាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម