១០ សញ្ញាបញ្ជាក់ថាមនុស្សពិសេសកំពុងគិតដល់អ្នក

  • 2021-05-04 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា នៅពេលដែលអ្នកខាំបបូរមាត់ខ្លួនឯង វាជាការបញ្ជាក់ប្រាប់ថាមាននរណាម្នាក់កំពុងតែគិតអំពីអ្នក។ ជាធម្មតាអ្នកពិតជាចង់ដឹងថាតើវាកំពុងកើតឡើងមែនឬអត់ ជាពិសេសប្រសិនបើមានអ្នកពិសេសដែលអ្នកសង្ឃឹមថាគេម្នាក់នោះកំពុងតែធ្វើការគិតដល់អ្នក។ ប៉ុន្តែសញ្ញាមួយនេះក៏មានអត្ថន័យច្រើនដែរ ប្រហែលជាមនុស្សពិសេសគិតដល់អ្នក ប្រហែលជានរណាម្នាក់កំពុងនិយាយដើមឬក៏ស្អប់អ្នក និងពេលខ្លះវាក៏ជាសញ្ញាដែលប្រាប់ថាមានគ្រោះអ្វីមួយនឹងកើតឡើងចំពោះអ្នកបានដែរ។

យ៉ាងណាមិញការដឹងអំពីចិត្តគំនិតរបស់នរណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ហើយពេលខ្លះវាសឹងតែមិនអាចទៅរួចទៀត។ ប៉ុន្តែយោងទៅតាមចំណុចទាំង ១០ ខាងក្រោមនេះអ្នកអាចដឹងបានថាមាននរណាម្នាក់កំពុងតែគិតដល់អ្នកហើយ៖

  • អ្នកកណ្ដាស់ជាញឹកញាប់ ហើយយូរ
  • មានអារម្មណ៍ថាក្ដៅស្លឹកត្រចៀកឬថ្ពាល់
  • អ្នកនឹងត្អើកដោយគ្មានមូលហេតុ
  • អ្នកនឹងមានការរមាស់ភ្នែក ឬញាក់ភ្នែក
  • អ្នកអួលម្ហូបអាហារឬទឹកខណៈពេលកំពុងទទួលទាន
  • ការរកឃើញ ឬរើសបានស្លាបសត្វពណ៌ស
  • មានអារម្មណ៍ថាបាស់រោម
  • មានអារម្មណ៍ថាមាននរណាម្នាក់ប៉ះអ្នក
  • ការសុបិន្តឃើញមនុស្សនោះ
  • ការមានអារម្មណ៍ផ្លាស់ប្ដូរភ្លាមៗ

ក្នុងមួយថ្ងៃៗមានរឿងចម្លែកៗជាច្រើនដែលអាចកើតឡើងចំពោះអ្នកបាន ដូច្នេះពេលក្រោយបើមានរឿងណាមួយក្នុងចំណោមរឿងទាំង ១០ ខាងលើនេះកើតឡើងចំពោះអ្នក ចាំថាមានគេកំពុងតែគិតអំពីអ្នកហើយ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់ទៅលើរឿងអប្បិយជំនឿដែលបង្ហាញថាមាននរណាម្នាក់កំពុងគិតអំពីអ្នកនោះ ពីព្រោះមនុស្សខ្លះគិតថាវាមកពីបញ្ហាសុខភាពរបស់ពួកគេទេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den